​កីឡាការិនី ​Rebekkah Brunson ​ដែល​កំពុង​មាន​ផ្ទៃពោះ​៨​ខែ​ទៅ​ហើយ​នោះ​មិន​បាន​សម្រាក​ទេ ប៉ុន្តែ​នៅ​បន្ត​​ចូល​លេង​ឱ្យ​ក្រុម​ Minnesota Lynx ​យក​ឈ្នះ​ក្រុម ​Atlanta Dream ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់​បាល់បោះ​ជាតិ​ Women’s National Basketball Association championship កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ហើយ​លើក​ពាន​ជើងឯក​ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។​

អត្ថបទ​៖ អាយុ​៥០​ឆ្នាំ​ហើយ​នៅ​ចាំ​ទី​​ក្នុង​លីក​អាជីព​បាន​ទៀត

ក្រោយ​ទទួល​បាន​ជ័យជម្នះ ​ទាំង​មិត្ត​រួម​ក្រុម​ទាំង​គ្រូ​បង្វឹក​​ក្រុម ​Minnesota Lynx ​សុទ្ធ​តែ​សរសើរ​សមត្ថភាព​របស់​កីឡាការិនី​វ័យ​៣១​ឆ្នាំ​រូប​នេះ​មិន​ដាច់​ពី​មាត់។ ជាក់ស្ដែង ​អ្នកស្រី ​Cheryl Reeve ​ដែល​ជា​គ្រូ​បង្វឹក​ ​និយាយ​ថា​៖ “Rebekkah គឺ​ជា​អ្នក​ផ្លាស់ប្ដូរ​ការ​ប្រកួត​យ៉ាង​ពិត​ប្រាកដ។ នាង​ធ្វើ​បាន​ល្អ​ទាំង​អស់ ​ទាំង​រារាំង​ការ​ស៊ុត​របស់​គូ​ប្រកួត រហ័សរហួន​ក្នុង​ការ​ដណ្ដើម​បាល់​ឡង (rebound) ​និង​ការ​ប្រយុទ្ធ​នៅ​ទី​របស់​ដៃគូ។ តាំង​ពី​ឡើង​គីឡូ​១៨​គីឡូ​​ក្រាម​មក ទម្រង់​លេង​របស់​នាង​កាន់​តែ​រីកចម្រើន​ជាង​មុន ខ្ញុំ​មិន​ដែល​ឃើញ​កីឡាការិនី​ណា​លេង​ល្អ​បែប​នេះ​ទេ​ពី​មុន​មក​។​ ​គ្មាន​នរណា​អាច​បិទ​នាង​ជាប់​ទេ”។​

អត្ថបទ​៖ មើល​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ម្នាក់​នេះ​អូស​បាល់​ទៅ​ស៊ុត​រួច​ គួរ​ឱ្យ​​សរសើរ​មែន​!

គួរ​ឱ្យ​ដឹង​ដែរ​ថា ​ខ្សែ​ប្រយុទ្ធ​កម្ពស់​១,៨៨​ម៉ែត្រ​ខាង​លើ​ ថែម​ទាំង​ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាការិនី​ល្អ​ជាង​គេ​បំផុត​ប្រចាំ​ពាន​រង្វាន់​នេះ​ទៀត​ផង ​(WNBA Finals MVP) ​ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​កីឡាការិនី​ទី​៥​ក្នុង​ប្រវត្តិ​លីក​បាល់​បោះ​ស្ត្រី​នេះ ​ដែល​មាន​ផ្ទៃពោះ​ហើយ​ជាប់​ជា​កីឡាការិនី​ល្អ៕