Christ Brown មិនដឹងថាជាប់គុករយៈពេលប៉ុន្មានទេ
ម្សិលមិញនេះតារាចម្រៀង R&B ដ៏ល្បីល្បាញលំដាប់ពិភពលោក Christ Brown បានជាប់ទោសពីបទបង្ករបួសស្នាម នៅរដ្ឋធានី Washington D.C ក្រោយពីរងសង្គ្រាមពាក្យសម្ដីជាមួយបុរសសាមញ្ញមួយរូប។
ប្រភពព័ត៌មាន hollywoodreporter បានឱ្យដឹងថា Brown បានវាយបុរសម្នាក់ចំកណ្ដាលមុខ បណ្ដាលឱ្យបុរសនោះរងរបួសជាខ្លាំង បន្ទាប់ពីពួកគេបានឈ្លោះគ្នានៅខាងក្រៅសណ្ឋាគារមួយក្នុងរដ្ឋដដែលនេះ។ យ៉ាងណាក៏ដោយប្រភពព័ត៌មានមិនទាន់បានបញ្ជាក់ថា ម្ចាស់បេះដូងរបស់តារាចម្រៀងស្រី Rihana រូបនេះ ត្រូវជាប់ក្នុងគុករយៈពេលប៉ុន្មាននោះទេ៕
ដោយ nob70
ប្រភព៖ hollywoodreporter
0 comments:
Post a Comment