កីឡាករប្រដាល់ជើងខ្លាំងរបស់អាមេរិក Timothy Bradley បន្តកំណត់ត្រាមួយរយភាគរយរបស់ខ្លួននិងការពារខ្សែក្រវាត់ WBO world welterweight បានដោយជោគជ័យ បន្ទាប់ពីយកឈ្នះកីឡាករចាស់វស្សារបស់ម៉ិកស៊ីកូ Juan Manuel Marquez ដោយពិន្ទុក្នុងទីក្រុង Las Vegas ព្រឹកមិញ។
អត្ថបទ៖ Floyd នៅតែមិនទាន់មានអ្នកណាផ្ដួលបានដដែល
Bradley វ័យ៣០ឆ្នាំដែលផ្ដួល Manny Pacquiao ឆ្នាំមុន ឈ្នះក្នុងពិន្ទុ ១១៦-១១២, ១១៥-១១៣ ខណៈអាជ្ញាកណ្ដាលម្នាក់ទៀតផ្ដល់ពិន្ទុឱ្យ Marquez ឈ្នះ១១៥-១១៣។ នេះជាជ័យជម្នះលើកទី៣១ក្នុងការវាយ៣១លើករបស់ Bradley តែជាបរាជ័យលើកទី៧របស់ Marquez ក្នុងការឡើងរេញ៦៣លើកមកនេះ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ កំពូលអ្នកប្រដាល់ជនជាតិហ្វីលីពីន Manny Pacquiao ត្រូវតតាំងជាមួយ Brandon Ríos នៅម៉ាកាវ។
0 comments:
Post a Comment