ការចង់ក្លាយទៅជាតារាល្បីក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាក្ដីសុបិនមួយរបស់កញ្ញា អារីន ដែលជាតារាសម្ដែង និងម៉ូដែលពន្លកថ្មី មកពីខេត្តព្រៃវែង។ តារាស្រីពន្លកថ្មី ដែលមានសាច់សខ្ចី និងដងខ្លួនដ៏ស្រឡូនស្អាត អមដោយដើមទ្រូងធំល្មមប៉ុណ្ណឹង តើប្រិយមិត្តអាចដាក់ពិន្ទុឲ្យក្លាយជាតារាល្បីបានអត់?
កញ្ញា អារីន មានឈ្មោះពិតថា យ៉ា រីន នាងមានដើមកំណើតមកពីខេត្តព្រៃវែង។ បច្ចុប្បន្នក្រៅពីការសម្ដែង និងជាតារាច្រៀងនៅក្នុងក្លឹបរាត្រី នាងក៏ជាតារាម៉ូដែលរបស់ក្រុម pop model ផងដែរ។
ដោយសារតែដងខ្លួនស្រឡូន និងស៊ិកស៊ី តារាសម្ដែងរូបនេះកំពុងមានទីផ្សារបណ្ដើរៗហើយ នាពេលបច្ចុប្បន្ននេះ។ “ខ្ញុំបច្ចុប្បន្នកំពុងច្រៀងនៅតាមក្លឹបរាត្រី ដើរច្រៀង Concert តាមខេត្ត ជាដើម។ ទន្ទឹមនឹងនេះ ខ្ញុំក៏រវល់ដើរបង្ហាញម៉ូដឲ្យក្រុម Pop model ផងដែរ”។ នេះជាការរៀបរាប់របស់ កញ្ញា អារីន។
ជាលើកដំបូងហើយ ដែល កញ្ញា អារីន បាននឹងកំពុងចាប់តំណែងជាតារាសម្ដែងក្នុងខ្សែភាពយន្ត “រឿងសន្យាស្នេហ៍” ដែលនាងកំពុងថត និងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN។
“ខ្ញុំសប្បាយចិត្តណាស់នៅពេលខ្ញុំបានសម្ដែងជាតារាភាពយន្ត បើទោះបីជាមិនមែនជាតារាឯកក៏ដោយ ឲ្យបានត្រឹមតែតារាសម្ដែងធម្មតាក៏ខ្ញុំពេញចិត្តដែរ”។
ដោយឋិតនៅក្នុងក្ដីស្រមៃ ចង់ក្លាយជាតារាល្បីនោះ កញ្ញា អារីន បានសម្ដែងការជឿជាក់ថា នៅថ្ងៃអនាគត សង្ឃឹមថា នឹងមានអ្នកដឹងនាំរបស់ផលិតកម្មផ្សេងៗទៀត អនុញ្ញាតឲ្យនាងមានឱកាសបានថតខ្សែភាពយន្តជាបន្តបន្ទាប់ជាក់ជាមិនខាន ទោះក្នុងតំណែងតួសម្ដែងអ្វីក៏នាងព្រមដែរ៕
ជាថ្មីម្ដងទៀត មិត្តអ្នកអានជួយដាក់ពិន្ទុបន្តិចបានទេ រូបរាង អារីនប៉ុណ្ណឹង អាចក្លាយជាតារាល្បីបានអត់?
អត្ថបទ៖ ខុត សីហា
0 comments:
Post a Comment