Breaking News
Loading...
Friday, October 18, 2013

រំលោភរួច បោះទម្លាក់ចូលអណ្តូង យ៉ាងព្រៃផ្សៃ


ចិន៖ ករណីរំលោភមួយដែល ធ្វើមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅប្រទេសចិន ដោយសារតែ ក្មេងស្រី អាយុ ១៦ឆ្នាំម្នាក់ ត្រូវគេទម្លាក់ចូល អណ្តូង បន្ទាប់ពីត្រូវគេរំលោភរួច។ តាមប្រភពពត៌មាន បានអោយដឹងថា នារីរងគ្រោះ និង ជនល្មើសដែលជាជនជាតិ ម៉ុងគោលី ស្គាល់គ្នាចៃដន្យ នៅតាមផ្លូវ ហើយនាងជាសិស្សសាលា មួយរូបដែលមានអាយុទើបតែ ១៦ឆ្នាំតែប៉ុននោះ។ លុះពេលពួកគេស្គាល់គ្នា បានយូរបន្តិចជនល្មើស បានបបួលជនរងគ្រោះ ទៅដើរលេងកន្លែងស្ងាត់ រួចក៍ចាប់រំលោភនាងតែម្តង។ ពេលរំលោភបានសំរេច ជនរងគ្រោះបានរត់គេច តែជនល្មើស បានដេញចាប់នាង រួចបោះនាងចូលអណ្តូងទឹកនៅក្បែរនោះតែម្តង ដើម្បីសំលាប់បំបិទ មាត់។ ប៉ុន្តដោយមិនអស់ចិត្ត ជនល្មើសបានត្រឡប់មកមើល អណ្តូងនោះម្តង ទៀតស្រាប់តែឃើញនាង កំពុងតែប្រឹង តោងឡើងចេញពីអណ្តូងវិញ ហើយពេលនោះជនល្មើសក៍ បានបន្ថែមទម្លាក់នាងម្តងទៀត។ តែចុងក្រោយ នាងនៅតែមានកំលាំង តោងឡើងចេញពីអណ្តូង រួចផុតពីសេចក្តីស្លាប់ ហើយក៍បានប្តឹងប៉ូលីសអោយ ចាប់ខ្លួនជនល្មើសតែម្តង។ គួរបញ្ជាក់ផងដែរថា ជនល្មើសត្រូវបានតុលាការ កាត់ទោសអោយជាប់គុក ១១ឆ្នាំ ពីបទរំលោភក្មេងស្រីមិនទាន់ គ្រប់អាយុ នឹងប៉ុនប៉ងសំលាប់ បំបិទមាត់៕


55265890-1259290976-con-gai-yeu-3-1-1382012626786

1382001047260

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved