Breaking News
Loading...
Friday, October 18, 2013

ចាប់ខ្លួនអ្នក ដាក់កាម៉េរា លួចថតស្រីៗក្នុងបន្ទប់ទឹក


ភ្នាក់ងារប៉ូលីស Wang Lang នៃទីក្រុង Xuzhou ប្រទេសចិន បានឃាត់ខ្លួន បុរសម្នាក់ដែលជាប់ពាក់ពន្ធ័ ពីបទយកកាម៉េរា ដាក់បង្កប់ក្នុងបន្ទប់ទឹកស្រីៗ ដើម្បីលួចថតសកម្មភាព របស់ពួកនាង។ តាមប្រភពពត៌មាន បានអោយដឹងថា ជនជាប់ចោទ បានធ្វើសកម្មភាព លួចដាក់កាម៉េរា នៅក្នុងបន្ទប់ទឹក ស្រីៗ នៅអាគារ ជាន់ទី៩ នៃសំណងរួមមួយក្នុង ទីក្រុង Xuzhou។ តាមរយៈសំដីជនរងគ្រោះ បានប្រាប់ភ្នាក់ងារ សារពត៌មានថា នាងមិនធ្លាប់ដឹងថា មានកាម៉េរា នៅក្នុងបន្ទប់ ទេ ហើយលុះបែកធ្លាយទើបនាងដឹងថា វិដេអូរបស់នាង ងូតទឹកមានរហូតដល់ទៅ៨វិដេអូ ហើយមួយៗ មានប្រមាណ ជាង៨នាទីឯណោះ។ បន្ទាប់ពីបែកធ្លាយ ថាមានកាម៉េរា បង្កប់រួចមក ក្រុមសន្តិសុខអាគារ បានរាយការណ៍ទៅ កាន់ភ្នាក់ងារ ប៉ូលីស រហូតឈានទៅដល់ការចាប់ខ្លួន ជនល្មើសតែម្តង៕


mua-dien-thoai-xin-de-chup-trom-nha-ve-sinh-nu-8df2d1

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved