Breaking News
Loading...
Wednesday, October 30, 2013

ចង់សាកការស៉្បា ដោយប្រើសត្វពស់ទេ?


ឥណ្ឌូនេស៊ី៖ យើងធ្លាប់តែឃើញគេធ្វើការស៉្បា ដោយប្រើដុំថ្ម ប្រេង រឺចំហាយទឹកជាដើម ប៉ុន្តែខាងក្រោមនេះវិញ គេប្រើប្រាស់ សត្វពស់មកធ្វើជាឧបករណ៍ស៉្បា ទៅវិញ។ មជ្ឈមណ្ឌលស៉្បា ដោយប្រើសត្វពស់នោះមានឈ្មោះ Bali Heritage Reflexology and Spa ស្ថិតនៅ ក្នុងទីក្រុង Jakarta ប្រទេស ឥណ្ឌូនេស៊ី បានផ្តល់សេវាកម្មស៉្បាជាមួយសត្វពស់ជាច្រើន ប្រភេទ និងមានទំហំផ្សេងៗគ្នា គួរអោយចំលែក។ ការស៉្បានេះ គឺតំរូវអោយអតិថិជនដេកផ្កាប់មុខ ហើយ ដាក់សត្វពស់ជាច្រើន ក្បាលអោយវារលើខ្នង។ អ្នកជំនាញបានអោយដឹងថា ការស៉្បា ដោយ ប្រើសត្វពស់នេះមានផលល្អចំពោះការរំលាយអាហារ ក្នុងរាងកាយ និងបំបាត់ភាព Stress ទៀតផង។ តើអ្នកទាំង អស់គ្នាចង់សាកល្បងការស្បាសត្វពស់នេះទេ?

Khmer-note

186075355

186075362186075365186075591

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved