ជ័យជម្នះរបស់កីឡាករ ឃីម ឌីម៉ា លើកីឡាករហ្វីលីពីន Rene Catalan ក្នុងការប្រកួត MMA នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រត្រូវបានឆាចោលហើយ ដោយសារតែ ឌីម៉ា វាយខុសលក្ខន្តិកៈនៃការប្រកួត។
អត្ថបទ៖ ជយោ! ឃីម ឌីម៉ាសាងប្រវត្តិសាស្ត្រកម្ពុជាដំបូងសម្រាប់MMAនៅក្រៅស្រុក (វីដេអូ)
កាលពីពីរថ្ងៃមុន កូនខ្មែរមិនតិចនាក់ទេដែលរំភើបចិត្ត រហូតមានអ្នកខ្លះស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង នៅពេលអាជ្ញាកណ្ដាលបញ្ឈប់ Rene ក្នុងទឹកទី២ ហើយផ្ដល់ជ័យជម្នះដល់ ឌីម៉ា ដែលជាជ័យជម្នះលើកដំបូងក្នុងការវាយ MMA ជាលើកទី១របស់គេ។
អត្ថបទ៖ អ្នកជំនាញប្រាប់ល្បិចរបស់ ឃីម ឌីម៉ា ទៅវាយ MMA ជាមួយហ្វីលីពីន នៅសិង្ហបុរី
ប៉ុន្តែក្រោយពេលពិនិត្យវីដេអូសកម្មភាពប្រកួតសាឡើងវិញម្សិលមិញ មន្ត្រីរបស់ ONE Fighting Championship មើលឃើញថា អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានវាយពីក្រោយកញ្ចឹងករបស់ ជើងឯកវូស៊ូពិភពលោក២សម័យរបស់ហ្វីលីពីនជាច្រើនដៃ ដែលខុសទៅនឹងច្បាប់នៃការប្រកួត។ ដូច្នេះ ONE FC សម្រេចចិត្តលុបចោលជ័យជម្នះរបស់ ឌីម៉ា ហើយចាត់ទុកការប្រកួតនោះជាមោឃៈ៕
អត្ថបទ៖ អស់ទាស់! ពិការដៃម្ខាង តែវាយ MMA មិនដែលចាញ់ ហើយឈ្នះជើងឯកទៀត (វីដេអូ)
0 comments:
Post a Comment