គូស្នេហ៍មួយគូ ថតរូបបឺតមាត់គ្នា បញ្ចូលក្នុងហ្វេកប៊ុក ត្រូវបានឃាត់ខ្លួន
ក្មេងវ័យជំទង់មួយគូ ត្រូវបានធ្វើការឃាត់ខ្លួន នៅក្នុង ម៉ូរ៉ូកូ បន្ទាប់ពីអ្នកទាំងពីរ បានថតរូបថើបគ្នា រួចបញ្ចូលទៅក្នុងហ្វេកប៊ុកនោះ។
តាមសារព័ត៌មានរបស់បរទេសបានឲ្យដឹងថា គូស្នេហ៍វ័យក្មេងនេះ ដែលមានអាយុ ១៥ និង ១៤ឆ្នាំ បានប្រឆាំងទៅនឹងអំពើ សុជីវធម៌សាធារណៈ ក្រោយពី រូបភាពថើបគ្នា អ្នកទាំងពីរ ដែលថតនៅខាងក្រៅរបងសាលា ដែលមានទីតាំងនៅភាគខាងជើងឆៀងខាងលិចនេះ នៃទីក្រុងតូច ណាឌ័រ ត្រូវបានលេចផ្សាយជាលក្ខណៈអនឡាញមកនោះ។ អ្នកទាំងពីរត្រូវបានធ្វើការចាប់ខ្លួន កាលពីថ្ងៃអង្គារ ទី ៣ ខែតុលា ឆ្នាំ ២០១៣មុននេះ។ ជាមួយគ្នានេះ អ្វីដែលជាចំនុចពិសេស និងឈានឲ្យមានការធ្វើការ ចាប់ខ្លួននេះដោយសារតែ រូបភាពនេះ អាចធ្វើឲ្យអ្នកដទៃ ធ្វើតម្រាប់តាម។
ទោះជាយ៉ាងណា គូស្នេហ៍វ័យក្មេងនេះ នឹងចូលតុលាការ នៅសប្ដាហ៍អាទិត្យក្រោយនេះ។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការឃាត់ខ្លួន គូស្នេហ៍ដែលថតថើបគ្នា រួចបញ្ចូលទៅក្នុងហ្វេកប៊ុកបែបនេះ?
ប្រភពពី៖ www.khmerload.com
0 comments:
Post a Comment