Breaking News
Loading...
Saturday, October 5, 2013

វិធីសាស្ត្រ​១០​យ៉ាង​ដើម្បី​បន្ថយ​ការឈឺ​ក​


​មធ្យោបាយ​ងាយស្រួល​ខាងក្រោម​នេះ​អាច​ជួយ​បន្ថយ​អា​ការៈឈឺ​ក និង​បន្ថយ​ការ​រមាស់​ក​យ៉ាង​ឆាប់រហ័ស​។ ការឈឺ​ក​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ផ្តាសាយ​, ជា​ផល​រំខាន​នៃ​ការប៉ះពាល់​នឹង​ប្រអប់​សម្លេង ឬ​ជា​ការចង្អុលបង្ហាញ​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​រលាក​បំពង់ក​ជាដើម​។​

​បើ​មិន​មើល​ទៅលើ​មូលហេតុ​, ការព្រួយបារម្ភ​របស់​អ្នក​កើត​មាន​ថា​តើ​នៅពេល​ណា​ដែល​ការឈឺ​នឹង​ត្រូវ​បាន​ធូរស្រាល ហើយ​ថា​តើ​វា​លឿន​ប៉ុណ្ណា​។ វេជ្ជបណ្ឌិត ជេ​ហ្វ្រៃ លី​ដឺរ (Jeffrey Linder) បាន​និយាយថា អ្នក​អាច​ប្រហែល​ជារត់​ទៅ​ជួប​នឹង​គ្រូពេទ្យ ប៉ុន្តែ​ការព្យាបាល​ល្អ​បំផុត​មួយចំនួន​គឺ ការព្យាបាល​នៅផ្ទះ និង​ប្រើ​ថ្នាំ​ដែល​អាច​ទិញ​បាន​នៅតាម​ឪ​សថ​ស្ថាន​។​

​ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​១០​យ៉ាង​ដែល​អ្នក​អាច​សាកល្បង​នៅពេល​ដែល​អ្នកមាន​អារម្មណ៍រ​មាស់ក ឬ​ឈឺ​ក​។​

​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​

​ការព្យាបាល​មួយ​ក្នុង​ការព្យាបាល​ដែលមាន​ប្រសិទ្ធភាព​បំផុត​នៃ​ការឈឺ​ក​នោះ គឺ​ការប្រើ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​ដូចជា ថ្នាំ Advil ឬ​Aleve ជាដើម​។​
​វេជ្ជបណ្ឌិត លីន​ដឺរ​បាន​និយាយថា ថ្នាំ​ទាំង​នេះ​គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ប្រឆាំង​នឹង​ការ​រលាក ដូចនេះ​វា​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល និង​ពួក​វា​ក៏​បន្ថយ​ការ​ហើម​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការឈឺ​ក​ផងដែរ​។ ប្រសិនបើ​អ្នក​មាន​គ្រុនក្តៅ​ដែលនាំអោយ​អ្នក​មាន​រោគសញ្ញា​នោះ​, ពួក​វា​ក៏​អាច​បន្ថយ​រោគសញ្ញា​ទាំងនោះ​បាន​ផង​ដែរ​។​

​ទឹក​ខ្ពុរមាត់​ផ្សំ​ជាមួយនឹង​ទឹកអំបិល​

​ការស្រាវជ្រាវ​ជា​ច្រើន​បាន​រកឃើញថា ការ​ខ្ពុលមាត់​ជា​ច្រើនដឹង​ក្នុង​មួយ​ថ្ងៃ​ជាមួយនឹង​ទឹកអំបិល​អាច​បន្ថយ​ការ​ហើម​នៅក្នុង​បំពង់ក និង​ជួយ​កម្ចាត់​ចេញ​បាក់តេរី​ផងដែរ​។​

​ជាទូទៅ​គ្រូពេទ្យ​ណែនាំ​អោយ​លាយ​កន្លះ​ស្លាបព្រា​កាហ្វេ​នៃ​អំបិល​នៅក្នុង​ទឹក​។ ប្រសិនបើ​រសជាតិ​ប្រៃ​មិន​សាក​សម​សម្រាប់​អ្នក​, សាកល្បង​បន្ថែម​ទឹកឃ្មុំ​បន្តិច​លាយ​បន្ថែម​ជា​មួយ​វា​។​

​ថ្នាំ​ឈឺបំពង់ក និង​ស្ព្រៃ​

​ទឹក​សឺរ៉ូ​ក្អក​ភ្ញោ​ច​អោយ​បញ្ចេញ​ទឹក​មាត់ ដែល​អាច​ជួយ​អោយ​បំពង់​ក​របស់​អ្នក​សើ​ម​។ ប៉ុន្តែ​ការប្រែប្រួល​ជាដើម​គឺ​មិន​មាន​ប្រសិទ្ធភាព​ជាង​គ្នា​ប៉ុន្មាន​នោះទេ​។ សម្រាប់​អត្ថប្រយោជន៍​បន្ថែម​, សូម​ជ្រើសរើស​ផលិតផល​ដែល​ធ្វើអោយ​ស្ពឹក និង​ត្រជាក់ ដូចជា​ពពួក​មេន​ថុល​ជាដើម​។​
​ស្ព្រៃ​ដូចជា Chloraseptic បង្កើត​ឥទ្ធិពល​ស្រដៀង​គ្នា​ទៅ​នឹង​ថ្នាំ​ឈឺបំពង់ក​ដែរ​។ ពួក​វា​មិន​ព្យាបាល​លើ​ការឈឺ​ក ឬ​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​នោះទេ ប៉ុន្តែ​វា​អាច​ជួយ​បំបាត់​ការឈឺ​មួយ​រយៈពេល​ខ្លី​។ Chloraseptic គឺជា​អ្នក​ទប់ទល់​នឹង​មេរោគ​ដែល​មាន​មុខងារ​ប្រឆាំង​នឹង​បាក់តេរី​។​

​សឺ​រ៉ូម​ក្អក​

​ទោះបីជា​អ្នក​មិនទាន់​មាន​ក្អក​ក៏ដោយ​, ប៉ុន្តែ​សឺ​រ៉ូម​ក្អក​អាច​ជួយ​បន្ថយ​ការឈឺ​បាន​។ វា​បន្ថយ​ការឈឺចាប់​បណ្តោះអាសន្ន​បាន​។​

​ប្រសិនបើ​អ្នក​មាន​បញ្ហា​ក្នុងកា​រគេង​ដោយសារ​តែ​ការឈឺ​ក​, ថ្នាំ​ដូចជា NyQuil (​ដែល​បន្ថយ​ការឈឺចាប់ និង​ប្រឆាំង​នឹង​អ៊ី​ស្តា​មីន​) ឬ​ថ្នាំ Robitussin AC អាច​បន្ថយ​ការឈឺចាប់ និង​ជួយ​អោយ​គេង​លក់​ស្រួល​។​

​ជាតិ​ទឹក​

​លីន​ដឺរ​បាន​និយាយថា ការ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់ ជាពិសេស​នៅពេល​ដែល​អ្នក​ឈឺ និង​បំពង់​ក​របស់​អ្នក​ត្រូវ​បាន​រលាក ឬ​ហើម​។ អ្នក​គួរតែ​ផឹកទឹក​អោយបាន​ច្រើន ដូចនេះ​ទឹកនោម​របស់​អ្នក​គឺ​លឿង​ថ្លា​។

​នេះ​ផ្តល់​អោយ​ភ្នាស​របស់​អ្នក​សើ​ម និង​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​ការប្រយុទ្ធប្រឆាំង​នឹង​បាក់តេរី និង​ភ្នាក់ងារ​បង្ក​អោយ​រលាក ហើយ​ធ្វើអោយ​ខ្លួន​របស់​អ្នក​ប្រសើរ​ឡើង​ដើម្បី​ទប់ទល់​ប្រឆាំងនឹង​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​។​
​អ្វី​ដែល​អ្នក​ផឹក គឺ​សម្រេច​លើ​អ្នក​។ ទឹក​គឺ​ល្អ ប៉ុន្តែ​អ្នក​អាច​ធ្វើ​ការផ្លាស់ប្តូរ​ម្តងម្កាល​នូវ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​ជាដើម​។​

​តែ​

​អស់កម្លាំង​នឹង​ការ​ផឹកទឹក​? ទឹកតែ​ក្តៅឧណ្ណៗ​អាច​ជួយ​បន្ថយ​អា​ការៈឈឺ​កបាន​ផងដែរ​។ អ្វី​បន្ថែម​នោះ គឺ​អាច​ផ្សំ​ពី​ភ្នាក់ងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​វា​ត្រូវ​បាន​គេ​គិត​ថា​ផ្តល់​អោយ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ និង​ប្រឆាំង​នឹង​ការឆ្លង​មេរោគ​។​

​ចំពោះ​ការបន្ថែម​ប្រសិទ្ធភាព​របស់​វា​, សូម​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ចូលទៅ​ក្នុង​នោះ​។ វា​ក៏​ជួយ​អោយ​ឆាប់​ធូរស្រាល​លឿន​ផង​ដែរ​។​

​ស៊ុប​មាន់​

​ការព្យាបាល​នៅផ្ទះ​ពី​បុរាណ​មក​ចំ​ពោះ​ជំងឺ​ផ្តាសាយ​នោះ​គឺ​ស៊ុប​មាន់​។ ស៊ុប​មាន់​អាច​ជួយ​បន្ថយ​ការឈឺ​កបាន​ផងដែរ​។ សូ​ដ្យូ​ម​នៅក្នុង​នោះ​អាច​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក ហើយ​វា​ក៏​ផ្តល់​អោយ​អ្នក​នូវ​អារម្មណ៍ល្អ​ផងដែរ​។​

​ស្ករ​កៅស៊ូ​

​ទោះបីជា​វា​មិន​មាន​ការបង្ហាញ​ណា​ថា វា​មាន​ប្រសិទ្ធភាព​ក៏ដោយ​, ប៉ុន្តែ​ស្ករ​កៅស៊ូ​ដែល​ត្រូវបាន​ផលិត​ចេញពី​រុក្ខជាតិ​ត្រូវបាន​គេ​ប្រើប្រាស់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ព្យាបាល​ការ​ក្អក​, ជំងឺ​ផ្តាសាយ និង​ការឈឺ​ក​។​

​ដោយយោង​តាម​ការស្រាវជ្រាវ​បានអោយដឹងថា​, ស្ករ​កៅស៊ូ​ប្រភេទ​នោះ​អាច​ជួយ​បន្ថយ​អា​ការៈឈឺ​កបាន​ដោយសារ​តែ​វា​មាន​ជាតិ​ហ្សេ​ឡាទីន​។  ប្រសិនបើ​បំពង់​ក​របស់​អ្នក​ហើម​ខ្លាំង ហើយ​វា​ឈឺ​នៅពេល​ដែល​លេប​នោះ​, ស្ករ​កៅស៊ូ​នេះ​អាច​ផ្តល់​នូវ​ការធូរស្រាល​បាន​។​

​សម្រាក​

​វា​មិនមែន​ជា​មធ្យោបាយ​ភ្លាមៗ​បំផុត​នោះ​ទេ ប៉ុន្តែ​ការ​សម្រាក​គឺជា​រឿង​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​មេរោគ​ដែល​បាន​បង្ក​អោយទៅ​ជា​ការឈឺ​ក​។​
​ករណី​ភាគច្រើន​នៃ​ការឈឺ​ក​ត្រូវ​បាន​បង្កឡើង​ដោយ​ពពួក​មេរោគ​វីរុស ហើយ​យើង​ដឹងថា វា​មាន​រឿង​តិចតួច​ណាស់​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​នោះ​នៅ​ពេល​ដែល​យើង​កើត​ជំងឺ​នេះ​។ ការ​ប្រាកដថា ខ្លួន​របស់​អ្នក​បាន​សម្រាក​បាន​គ្រប់គ្រាន់​នឹង​យ៉ាងហោច​ណាស់​ជួយ​ទប់ទល់​ប្រឆាំងនឹង​វីរុស ដូចនេះ​អ្នកនឹង​អាច​ឆាប់​ជាសះស្បើយ​។​

​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​
​ប្រហែលជា​១០%, ការឈឺ​ក​នឹង​ត្រូវ​បាន​បង្ក​ដោយ​ការឆ្លង​មេរោគ​បាក់តេរី​ដូចជា​ពពួក​មេរោគ Streptococcus pyogenes​។ ប្រសិនបើ​អ្នក​ធ្វើ​តេស្ត​ទៅ​វិជ្ជមាន​ថា​ការឈឺ​ក​របស់​អ្នកបង្ក​ឡើង​ដោយ​មេរោគ​បាក់តេរី​នោះ​, គ្រូពេទ្យ​គួរតែ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដល់​អ្នក​។​
​សូម​ប្រើ​ថ្នាំ​ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ទោះបីជា​អ្នក​មាន​អារម្មណ៍​ថា​ប្រសើរ​ក៏​ដោយ​ក្រោយ​ពី​ពីរ ឬ​បី​ថ្ងៃក្រោយ​ប្រើ​នោះ​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved