ជំងឺរលាកថង់ទឹកប្រមាត់បណ្តាលមកពីមូលហេតុអ្វីខ្លះ?
ថង់ទឹកប្រមាត់មានរូបរាងដូចផ្លែសារីដ៏តូចមួយដែលភ្ជាប់ខ្លួនទៅនឹងថ្លើម ដែលមានទីតាំងស្ថិតនៅផ្នែកខាងស្តាំរបស់ពោះ សម្រាប់ស្តុកទឹកប្រមាត់ និងបញ្ចេញទឹកប្រមាត់ទៅក្នុងពោះវៀនតូចដើម្បីជំនួយដល់ការរំលាយជាតិខ្លាញ់។
៩៥ភាគរយនៃជំងឺរលាកថង់ទឹកប្រមាត់បណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រមាត់ ដែលគ្រួសនេះកើតឡើងដោយសារតែកូឡេស្តេរ៉ុល និងជាតិ Bilirubin ក្នុងថង់ទឹកប្រមាត់។ ថង់ទឹកប្រមាត់ជាអ្នកស្តុកទឹកប្រមាត់ និងត្រូវបានបញ្ចេញមកក្នុងពោះវៀនតូចក្រោយពីញ៉ាំអាហាររួច ជាពិសេសបើសិនជាអាហារនោះមានជាតិខ្លាញ់ច្រើនតែម្តង។ ទឹកប្រមាត់ធ្វើដំណើរចេញពីថង់ទឹកប្រមាត់តាមរយៈបំពង់បង្ហូរទឹកប្រមាត់ បន្ទាប់មកទើបទៅដល់ពោះវៀនតូចជាក្រោយ។
បើសិនជាការរលាកថង់ទឹកប្រមាត់កើតឡើងភ្លាមៗ នោះគេហៅថាជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ។ បើសិនជាវាកើតឡើងបន្តិចម្តងៗរយៈពេលយូរ គេហៅវាថាជំងឺរលាកថង់ទឹកប្រមាត់រ៉ាំរ៉ៃ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើអោយកើតជាជំងឺរលាកថង់ទឹកប្រមាត់បាន។
- គ្រួសក្នុងថង់ទឹកប្រមាត់៖ មូលហេតុរបស់ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវដ៏សំខាន់គឺបណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រមាត់ ឬស្ទះគ្រួសនោះនៅក្នុងបំពង់បង្ហូរទឹកប្រមាត់។
- របួស៖ ការគ្រោះថ្នាក់ទៅលើពោះ, ឬវះកាត់ ក៏អាចធ្វើអោយរលាកថង់ទឹកប្រមាត់បានដែរ។
- ការបង្ករោគ៖ បើសិនជាមានការបង្ករោគកើតមានក្នុងទឹកប្រមាត់ ថង់ទឹកប្រមាត់អាចនឹងរលាកបាន។
- ដុំសាច់៖ ដុំសាច់មួយប្រហែលជាធ្វើអោយបញ្ឈប់ការហូររបស់ទឹកប្រមាត់បាន ដែលជាហេតុនាំអោយចំនួនទឹកប្រមាត់កើនឡើង ដូច្នេះនឹងក្លាយទៅជាជំងឺរលាកថង់ទឹកប្រមាត់តែម្តង៕
0 comments:
Post a Comment