Breaking News
Loading...
Wednesday, October 16, 2013

សល់៣ថ្ងៃ ចូលរោងការ កូនក្រមុំរត់ តាមប្រុសស្នេហ៍


ភ្នំពេញ  ៖ រឿងស្នេហ៍ត្រីកោណថ្មី មួយ ទៀត បានកើតឡើង នោះគឺនារីម្នាក់ ដែល សល់៣ថ្ងៃទៀត និងចូលរោងការជាមួយប្ដី របស់ខ្លួន ដែលត្រូវជា បងប្រុសជីដូនមួយ ស្រាប់តែរត់ ចាកចេញពីផ្ទះជួល បាត់ស្រមោល ដែលសាច់ញាតិអះអាងថា ទៅនៅជាមួយប្រុសស្នេហ៍ របស់នាង បន្សល់ ទុកគូដណ្ដឹង និងក្រុមគ្រួសារទាំងសងខាង ស្រឡាំងកាំងគ្រប់គ្នា ព្រោះតែអ្វីៗបានរៀប ចំរួចទៅហើយនោះ គឺ អាពាហ៍ពិពាហ៍របស់ ពួកលគេទាំងពីរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ស្ថិត នៅក្នុងស្រុកកំពង់ត្រាច ខេត្ដកំពត ជាស្រុកកំណើតរបស់នាង ។

រឿងរ៉ាវដែលធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ខាងលើនេះ បានកើតឡើង កាលពី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅពេលដែលគូដណ្ដឹងរបស់នាង ព្រមទាំងក្រុមគ្រួសារ បានមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីសុំឱ្យសមត្ថកិច្ច ជួយអន្ដរាគមន៍ ស្វែងរកនារីម្នាក់នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ដែលបានសួរនាំក្រុមគ្រួសារ និងបុរសជាគូ ដណ្ដឹង បានឱ្យ ដឹងថា នារីដែលរត់ចោលអនា គតស្វាមី សល់៣ថ្ងៃទៀតរៀបការនោះ ឈ្មោះឈូក ម៉ាលិស ហៅសារិន អាយុ១៧ឆ្នាំ បច្ចុប្បន្នជាកម្មការិនីកាត់ដេរ នៅរោងចក្រ ស៊ីងឆាងស៊ីញ ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានបន្ដទៀតថា នារីរូបនេះ បានចាកចេញពីផ្ទះ កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ មិនដឹងជាទៅទីណា ពីព្រោះការទាក់ទង តាមទូរស័ព្ទក៏មិនចូល ហើយសួរទៅមិត្ដភក្ដិគ្រប់កន្លែងក៏មិនឃើញ ទៀត ។

បើតាមសមត្ថកិច្ច កន្លងទៅឈូក ម៉ាលិស ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយ យុវជនម្នាក់ឈ្មោះសិដ្ឋ អាយុ២១ឆ្នាំ ជាកម្មករ នៅរោងចក្រជាមួយគ្នា ហើយបន្ទាប់មក បងប្រុសជីដូនមួយរបស់នាង ចូលស្ដី ដណ្ដឹង ហើយគ្រោងរៀបការ នៅថ្ងៃទី១៧ ខែតុលានេះ នៅស្រុកកំណើត ។ ដោយឡែកបុរសឈ្មោះសិដ្ឋ ដែលស្នាក់នៅ ផ្ទះជួល ខាងក្រោយវត្ដទួលសង្កែនោះ ក៏មិន ឃើញនៅផ្ទះដែរ ដូច្នេះមានន័យថា ពួកគេ ទាំងពីរនាក់ បាននាំគ្នារត់ទៅនៅជាមួយគ្នាបាត់ហើយ ។

ក្រុមគ្រួសាររបស់នាង បានស្នើសុំទៅ សមត្ថកិច្ចជួយស្វែងរក ក៏ដូចជាអំពាវនាវ ទៅដល់ឈូក ម៉ាលិស ឱ្យត្រឡប់មកផ្ទះវិញ ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved