កម្មវិធី​ Killer Karaoke គឺ​ជា​កម្មវិធី​ប្រឡងប្រជែង​សមត្ថភាព​ចម្រៀង​​ដ៏​ពេញ​និយម​របស់​អាមេរិក​។ ប៉ុន្តែ​កម្មវិធី​នេះ ​​មិនមែន​ជា​កម្មវិធី​ប្រឡង​ចម្រៀង​ធម្មតា​ទូទៅ​នោះ​ទេ ព្រោះ​បេក្ខជន​ដែល​ត្រូវ​ចូលរួម​ប្រកួត​នឹង​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​ពិបាក​ៗ​និង​គួរ​ឲ្យ​រន្ធត់​ជា​ច្រើន​។ ឥឡូវ​កម្មវិធី​ត្រូវ​បាន​ទូរទស្សន៍​របស់​ប្រទេស​ថៃ​ទិញ​កម្មសិទ្ធិ​បញ្ញា ​​យក​មក​ផលិត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ​ហើយ​។

សូម​ចុច​អាន៖ បទ​ “ស្នេហ៍​ឆ្លង​វេហា​” ​ត្រូវ​តារា​ចម្រៀង​​​ថៃ​ណា​​ខ្លះយក​ទៅ​ច្រៀង​​​តាម?

នៅ​ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល ​៤​នាទី និង​​​៤២​​​វិនាទី​នេះ​ អ្នក​ចូលរួម​ប្រកួត​តម្រូវ​ឲ្យ​អង្គុយ​​ច្រៀង​លើ​ទោង​មួយ​ហើយ​ទម្លាក់​ចូល​ក្នុង​អាង​ទឹក​​ ដែល​ក្រោយ​មក​មាន​​ទម្លាក់​កង្កែប​ចូល​ដើម្បី​កម្លាច​បេក្ខជន​ម្នាក់ៗ​។

កម្មវិធី​​មានឈ្មោះ​ជា​ភាសា​ថៃ​ថា​ “Killer Karaoke Thailand ขอร้อง อย่าหยุดร้อง ”” ឬ​ “Killer Karaoke សុំ​អង្វរ​ កុំ​ឈប់​ច្រៀង​”​ មាន​ចាក់​បញ្ចាំង​រាល់​ថ្ងៃ​ចន្ទ​ ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩​ ឬ Modern 9ប្រទេស​ថៃ​ ​អ្នក​ឈ្នះ​នឹង​បាន​ទទួល​​ទឹក​ប្រាក់​ជាង​បី​ម៉ឺន​បាត៕​​

អីចឹង​កុំ​ឲ្យ​ខាត​ពេល​យូរ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា​៖