ប្រភព​ពី​មន្ត្រី​​ការពារ​ជាតិ​​រុស្ស៊ីបាន​ឲ្យ​ដឹង​ថា ខ្លួន​​បាន​ធ្វើតេស្ត​មីស៊ីល​នុយក្លេអ៊ែរ​រំលង​ទ្វីប​​​ដោយ​ជោគជ័យ​កាល​ពី​​ថ្ងៃម្សិលមិញ។ ការ​ធ្វើតេស្ត​នេះ ​បាន​ធ្វើឡើង​នៅ​ភាគ​ខាងត្បូង​របស់​​ប្រទេស​​ Kazakhstan​ ពោល​គឺ​មិន​មែន​នៅ​​ក្នុង​ប្រទេស​រុស្ស៊ី​ទេ។

សូមអាន៖ ប្រទេស​ណា​ខ្លះលក់​​សព្វាវុធ​​​​ច្រើន​ជាង​គេបន្ទាប់​ពី​​អាមេរិក​?

មីស៊ីល​​នុយក្លេអ៊ែរ​ប្រភេទ ​RS-12M Topol ថ្មី​ខាងលើ​ ​ត្រូវ​បាន​បាញ់​ចេញ​​ពី​ទីតាំង ហើយ​​បាន​ធ្លាក់​ចំ​ទិសដៅ​ដែល​​បាន​គ្រោង​ទុក​​​​​​​​​​​​។ ​

មន្ត្រី​ការពារ​ជាតិ​​​​​​​ខាងលើ​ ក៏​បាន​​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា ការ​សាកល្បង​ធ្វើតេស្ត​មីស៊ីល​នុយក្លេអ៊ែរ​​រំលង​ទ្វីប​​នៅ​ពេល​នេះ​គឺ​ដើម្បី​ចង់​បង្ហាញ​ពិភពលោក​​​ពី​ស្ថិរភាព និង​សមត្ថភាព​​ចម្បង​នៃ​កម្លាំង​សព្វាវុធ​​ទំនើបៗ​របស់​ទីក្រុង​មូស្គូ​តាម​គោលដៅ​ដែល​ចង់បាន។

លទ្ធផល​​នេះ ​​គឺ​ជា​ជំហាន​ថ្មី​មួយ​​ ជួយ​ឲ្យ​រុស្សី​អាច​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​​​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​​មធ្យោបាយ​​ស្មុគស្មាញ​​ជាច្រើន​នា​ពេល​អនាគត​ ​ក្នុង​​សមរភូមិ​បច្ចេកវិទ្យា​សព្វាវុធ​​របស់​ខ្លួន៕

មីស៊ីល​រំលង​ទ្វីប​របស់​រុស្សី

សូមអាន៖ កូរ៉េខាងត្បូង​​​សម្ញែង​មីស៊ីល​ដាក់​កូរ៉េខាងជើង​តើ​!