គ្រាន់​តែ​បាន​ស្ដាប់​បទ “លាហើយ​កម្ពុជា” ពេល​ណា ប្រជាពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាន​ ​ប្រាកដ​ជា​មិន​អាច​ឲ្យ​ទប់​ទឹក​ភ្នែក​បាន​ទេ​ ព្រោះ ជា​ព្រះ​រាជ​និពន្ធ និង​ព្រះ​សូរសៀង ដែល​ឆ្លុះ​បញ្ចាំង​ពី​មនោសញ្ចេតនា​ពិតៗ ​របស់​ព្រះ​អង្គ​ចំពោះ​មាតុភូមិ​កម្ពុជា​ដ៏​កម្សត់ និង​ប្រជារាស្ត្រ​ជា​កូន​ចៅ​របស់​ព្រះ​អង្គ។

បទ “លាហើយ​កម្ពុជា” ព្រះរាជនិពន្ធ និង​ព្រះសូរសៀង ព្រះបរមរតនកោដ្ឋ (រូបថត YouTube)

ព្រឹកនេះ​ក៏​ជា​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​​បរមរតនកោដ្ឋ ដែល​ហាក់​ដូច​ជា​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​សម្រាប់​ប្រជារាស្ត្រ​ ជា​កូន​ចៅ​ដែល​នៅ​តែ​មាន​ក្ដី​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ព្រះ​វត្តមាន​របស់​សម្ដេច​តា។ តើ​ព្រះ​រាជ​និពន្ធ និង​ព្រះ​សូរសៀង​បទ “លាហើយ​កម្ពុជា” យ៉ាង​ណា​នោះ​សូម​ប្រិយមិត្ត​អ្នកអាន​ ​ផ្ដោត​អារម្មណ៍​ស្ដាប់​ទាំង​អស់​គ្នា៕

អត្ថបទ៖ សំ ជំនាញ