Breaking News
Loading...
Thursday, October 10, 2013

បុរស​ម្នាក់ដើរ​ឆ្លង​ថ្នល់​ត្រូវ​រថ​យន្ត​ធន់​ធំ​​បើក​បុក​ និង​កិន​បែក​ក្បាល​ស្លាប់​​យ៉ាង​អាណោច​អធ័ម​


រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគាត់ចេញ ពីធ្វើការនៅរោងចក្រ ហើយដើរឆ្លងថ្នល់សំដៅទៅផ្ទះជួល ក៏ត្រូវរថយន្តធន់ធំម៉ាកនីស្សាន់ឌីសែល ១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-9547 បើកបុក និងកិនបែកក្បាលខ្ទេចស្លាប់យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ១០នាទី ល្ងាចថ្ងៃទី០៩ តុលា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចខាងកើតសាលាក្តីខ្មែរក្រហម ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ 

បុរសរងគ្រោះមានឈ្មោះ សុខ វិទ្ធី អាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិអូរសាងាំ ឃុំពុទ្ធស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មុខរបរជាកម្មកររោងចក្រកាត់ដេរ យ៉ុង ដាវី ស្នាក់នៅផ្ទះជួលនៅក្បែរកន្លែងកើតហេតុ។

ក្រោយបង្កហេតុ រថយន្តខាងលើបានបើករត់ប្រមាណជា ៥០០ម៉ែត្រ ទើបត្រូវសមត្ថកិច្ចប៉ុស្តិ៍កន្ទោក ដែលដើរល្បាតតាមមូលដ្ឋានចាប់បាន ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។ ចំណែកសពជនរងគ្រោះត្រូវបានក្រុម គ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved