Breaking News
Loading...
Thursday, October 10, 2013

រថ​យន្ត​ឡិច​ស៊ី​ស​បើ​ក​បុក​ម៉ូតូ​វ៉េវ​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យបុរស​​ម្នាក់​ស្លាប់​​ភ្លាមៗ​


ខេត្តកំពង់ចាម ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគាត់កំពុងជិះម៉ូតូ ក៏ត្រូវរថយន្តឡិចស៊ីស470 ពណ៌ខ្មៅ ១គ្រឿង បើកបុកពីក្រោយពេញទំហឹង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី០៩ តុលា ២០១៣ នៅចំណុចមុខរោងចក្រវាយណភណ្ឌ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។

តាមមន្រ្តីនគរបាលចរាចរណ៍ស្រុកកំពង់សៀម បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូវ៉េវ ពណ៌ក្រហម ១គ្រឿង អត់មានស្លាកលេខ បើកបរដោបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ខ្មៅ ១គ្រឿង អត់ស្លាកលេខ ដែលបើកស្របទិសគ្នា បើកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបរ ម៉ូតូផ្លោងខ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ ចំណែករថយន្តបានអូសម៉ូតូ គាបក្រោមរថយន្តជិះរត់ប្រមាណជា ១គីឡូម៉ែត បែកផ្កាភ្លើងឆេះម៉ូតូ ទើបរថយន្តបង្កបួងចង្កូតឡើង លើខឿនសួនច្បារ របូតម៉ូតូចេញ រួចបើកគេចបាត់តែម្តង។

ជនរងគ្រោះមានឈ្មោះ ហ៊ុន ហ៊ឹម អាយុ ៤៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្រោយ រោងចក្រវាយណភណ្ឌ ក្នុងភូមិឃុំកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ រករថយន្តបង្កខាងលើ ដើម្បីនាំមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved