Breaking News
Loading...
Thursday, October 17, 2013

​ផឹក​ស្រា​ស្រវឹង​ទៅ​ដេក​ក្បែរ​ផ្លូវ​រថ​ភ្លើង​ ត្រូវ​រថ​ភ្លើង​កៀរ​ដាច់​សើយ​ស្បែក​ប្រអប់​ជើង​របួស​ធ្ងន់​


ខេត្តព្រះសីហនុ ៖ យុវជនអ្នកចិញ្ចឹមទាម្នាក់ ត្រូវបានមិត្តភ័ក្តិ និងបងប្រុស ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ បង្អែកចំការចេក ក្រុងព្រះសីហនុ បន្ទាប់ពីយុវជនរងគ្រោះត្រូវរថភ្លើងកិនដាច់ សើយស្បែកប្រអប់ជើងរងរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៦ តុលា ២០១៣ នៅចំណុចផ្លូវរថភ្លើងឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមការឲ្យដឹងពីមិត្តភ័ក្តិជនរងគ្រោះ បាននិយាយថា យុវជនរងគ្រោះមានឈ្មោះ គង់ សភា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់ នៅរោងចិញ្ចឹមទា ស្ថិតក្នុងភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរចិញ្ចឹមទា។

ប្រភពពីមិត្តភក្តិ បានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជា ៤ល្ងាច ជនរងគ្រោះ រួមជាមួយមិត្តភ័ក្តិ ៣នាក់ ទៀតបានអង្អុយផឹកស្រាជាមួយគ្នា រហូតដល់ម៉ោងជាង ៦ល្ងាច ក៏បានបែកគ្នារៀងៗខ្លួន ដោយខ្លួនបានទៅដេកនៅរោងចឹញ្ចឹមទា ឯជនរងគ្រោះបានទៅដេកកើយកាកស្រាបៀរ ដែលទុកនៅក្បែរផ្លូវរថភ្លើង ដោយដាក់ជើងទន្ទឹមដែកផ្លូវរថភ្លើង លុះនៅពេលរថភ្លើងបើក ឆ្លងកាត់មកក្រុងភ្នំពេញ ជនរងគ្រោះពុំបានឮសម្លេងរថភ្លើងទេ ព្រោះជនរងគ្រោះស្រវឹងស្រា ទើបបង្កឲ្យមានរឿងបែបនេះតែម្តង។

ក្រោយកើតហេតុ នៅពេលដឹកមកដល់មន្ទីរពេទ្យ បង្អែកចំការចេក ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ ដោយខាងមន្ទីរពេទ្យខ្វះខាតឧបករណ៍មួយចំនួនក្នុង ការព្យាបាលជើងជនរងគ្រោះ ទើបសម្រេចចិត្តបញ្ជូនជនរងគ្រោះ មកកាន់រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះបន្ត៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved