Breaking News
Loading...
Thursday, October 17, 2013

កាណូត​ដឹ​ក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ ត្រូវ​ខ្សែទឹកកួចបោក​ធ្លាក់ លិចម៉ាស៊ីន​កាណូត​អស់​១គ្រឿង (មានវីដេអូឃ្លីប)


ខេត្តកំពង់ធំ ៖ មានហេតុការណ៍មួយ បានកើតឡើងនៅក្រោមស្ពានកំពង់ធំ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ តុលា ២០១៣ ដោយសារកាណូត២គ្រឿង ដែលចងជាប់គ្នា បំរុងនឹងដឹកអំណោយ ចេញដំណើរទៅចែកជូនប្រជាពលរដ្ឋ ពេលនោះស្រាប់តែកម្លាំងទឹក ហូរកួចទៅបុកនឹងស្ពាន បណ្តាលឱ្យបែកក្បាលទូក និងធ្លាក់ម៉ាស៊ីនកាណូត១គ្រឿង ចូលទៅក្នុងទឹកស្ទឹងសែនបាត់ ។

ពាក់ព័ន្ធនឹងករណីដែលគួរឱ្យភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានព្រះសង្ឃ១អង្គ ដែលស្ថិតក្នុងស្ថានភាពនោះ បានមានសង្ឃដិកាថា នៅលើកាណូតទាំង២ខាងលើ មានព្រះសង្ឃចំនួន៦អង្គ ដែលនិមន្តមកពីរាជធានីភ្នំពេញ ដើម្បីយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ។

ខណៈពេលដែលរៀបនឹងចេញដំណើរ កាណូត១គ្រឿងបានបញ្ឆេះម៉ាស៊ីនរួចហើយ ចំណែកកាណូត១គ្រឿងទៀត បញ្ឆេះម៉ាស៊ីនមិនទាន់ឆេះ ភ្លាមនោះមានខ្សែទឹក ដែលកំពុងតែហូរខ្លាំងផង បានហូរកួចកាណូតទាំង២គ្រឿង ទៅបោកជាមួយនឹងថ្មស្ពានតែម្តង ។ ក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យនរណាម្នាក់រងគ្រោះ ឬបាត់បង់ជិវិតឡើយ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved