Breaking News
Loading...
Thursday, October 10, 2013

នារីវ័យក្មេងត្រូវគេ បៀតបៀនកេរ្តិ៍ខ្មាស់នៅលើឡានក្រុង


កាលពីពេលថ្មីៗនេះ⁣ នារីវ័យក្មេងម្នាក់ ត្រូវបានបុរស កំហូច បៀតបៀនកេរ្តិ៍ខ្មាស់នៅលើឡានក្រុង ក្នុងខេត្ត Suzhou ប្រទេសចិន។ យោងតាមប្រភពពត៌មាន បានអោយដឹងថា អ្នកដំណើរលើឡានក្រុង បានលួចថតសកម្មភាព បុរស នោះដែលកំពុងលូកស្ទាបនាង ពីក្រោយ កាលពីវេលា ម៉ោង២រសៀល។ ហើយគេបានមើលមុខ បុរសនោះដែរ តែបុរសម្នាក់នោះ ដូចជាគ្មាន ការខ្មាស់អៀន រឺ ខ្លាចញញើតនិងគេឡើយ។ តាមសំដីរបស់អ្នកដំណើរ ម្នាក់នោះបានអោយ ដឹងទៀតថា បុរសល្មោភកាមម្នាក់នោះ បានឈរពីក្រោយនាងជាប់ មិនឃ្លាតឡើយ អស់រយៈពេលជាង២០នាទី លុះពេលនាងចុះពី លើឡានក្រុងទើបឈប់។ គួរបញ្ជាក់ផងដែរថា មានមនុស្សមិនតិចទេ ដែលរងការបៀតបៀន កេរ្តិ៍ខ្មាស់ពីសំណាក់ បុរសខិលខូច នៅលើឡានក្រុង នៅប្រទេសចិន ហើយ គេតែងតែថតបាន សកម្មភាពរបស់ពួកគេ៕

anh-nong-6-1381252710377

138125172363213812517236371381251723639

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved