Breaking News
Loading...
Friday, October 11, 2013

រថយន្តដឹកផ្លែឈើ បែកកង់ក្រឡាប់ ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់


ភ្នំពេញ៖ ស្រ្តីម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ បែកក្បាលសើយ លលាដ៏ បន្ទាប់ពីរថយន្ត ជួបនូវឧប្បត្តិហេតុ បែកកង់មុខ ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ១និង១៥នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2T-7827 ជិះគ្នា២នាក់ ប្រុសម្នាក់ និងស្រ្តីម្នាក់ ដោយនៅក្នុងរថយន្តពោរពេញ ទៅដោយផ្លែឈើ ចំរុះ បើកពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខខាងស្តាំ ធ្វើឲ្យអ្នកបើកបរទប់ដៃ ចង្កូតមិនជាប់ ហ្រ្វាំងក៏មិនទាន់ ជាហេតុបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ឡើងលើ ផ្លែឈើចាក់រេលពេញ ថ្នល់ជាតិ បង្កឲ្យអ្នកជិះលើរថយន្តម្នាក់ជាស្រ្តីស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នកបើកបរ រងរបួសធ្ងន់បែកក្បាល សើយលលាដ៏ តែដោយគាត់មាន អារម្មណ៍រឹងប៉ឹង អាចនៅអង្គុយអានសៀវភៅធ្វើតែមិនដឹង ។ 

សមត្ថកិច្ច បានបន្តទៀតថា ជនរងគ្រោះទាំង២នាក់ខាងលើ អ្នកបើកបរឈ្មោះ ង៉ែត ង៉ាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល រស់នៅភូមិអង្គុញ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករួមធំណើរម្នាក់ទៀត ឈ្មោះ ស៊ិន ត្រៃធូយឹង ភេទស្រី អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម ហើយស្រ្តីរូបនេះក៏ ជាថៅកែផ្លែឈើផងដែរ រស់នៅឯប្រទេសវៀតឯនោះ រកស៊ីដឹកផ្លែឈើពីប្រទេសវៀតណាម មកលក់នៅប្រទេសកម្ពុជា ។

រថយន្តដែលជួបនូវ ហេតុការណ៍នេះផងដែរ បានដឹកផ្លែរឈើឲ្យស្ត្រីខាងលើ ចេញពីស្រុកកោះអណ្តែត ខេត្តតាកែវ ព្រំដែនវៀតណាម ក្នុងគោលបំណងដឹកយកទៅលក់នៅផ្សារនាគមាស ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តដែលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត ចំណែកឯ សាកសពស្រ្តី ជាថៅកែផ្លែឈើ ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯប្រទេសវៀតណាម រីឯរថយន្តត្រូវបាន សមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved