Breaking News
Loading...
Friday, October 11, 2013

មានវីដេអូ:នារីម្នាក់​ត្រូវ​បុរស​កំណាច​ប្រើ​ប្រាស់​ហឹង្សា​ផ្លូវ​ភេទ ព្រោះ​តែ​ភាព​អត្មានិយម​


អ្នក​ដឹកនាំរឿង​បាន​ប្រាប់​ថា នៅទីបំផុត អ្នកនឹងដឹថា បុរស​ដែល​អត្មានិយម អួត​ក្រអើង អែបអប មានពឹស​ពុល និង​គួរ​ឲ្យខ្លាច​ប៉ុណ្ណា។ លោក​នឹង​លើក​វាមកបកស្រាយ​ក្នុង​រឿង Be My Slave។

Be My Slave ត្រូវ​បាន​គេ​ចាត់ទុកថា ជាភាពយន្ត​ដែល​ទទួល​បាន​ជោគ​ជ័យ​បំផុត​នៅ​ប្រទេសជប៉ុន កាលពីឆ្នាំពី​២០១២ បើទោះបីជា​ភាពយន្ត​នេះ​បាន​បង្ហាញ​នូវឈុតឆាក​រោល​រាល​មួយ​ចំនួន តែ​វាបានស្តែង​ឲ្យ​ឃើញ​ពី​ភាពអាត្មានិយម​របស់បុរស​កំណាច​ម្នាក់ ចំពោះ​មនុស្សស្រី​ទន់​ខ្សោយ​ម្នាក់។ ការធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ កំពុង​ត្រូវ​បានញាំញី​ក្នុងចិត្ត​របស់​បុរស​ជនជាតិ​ជប៉ុន ហេតុនេះរឿងនេះ ត្រូវ​បាន​គេ​លើកសរសើ​ព្រោះ​បាន​បង្ហាញពី​គំនិត​បែបនោះ។

រឿងនេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ប្រលោមលោក​ ដ៏ល្បីល្បាញ​មួយ​របស់ អ្នកនិពន្ធ Shu Satami មានចំណង​ជើង​ដើម​ដូចគ្នា​និង​ភាពយន្ត​នេះដែរ។ ដោយសារ ប្រលោមលោកនេះ ត្រូវ​បាន​ប្រជាជន​ជប៉ុន​ពេញ​ចិត្ត ទើប​អ្នក​ដឹកនាំរឿង និង​ម្ចាស់ផលិត​កម្ម Hiroyuki Ikeda, Morio Amaki, Shinichiro Inoue បាន​ជួប​ជុំ​គ្នា​ដើម្បី​ដឹកនាំការថត​ជាខ្សែ​ភាពយន្ត​ដ៏ល្អនេះ ក្រោម​ប្រធាន​បទ «A strange world is revealed behind the lives of seemingly ordinary people»។

តារាសំដែង​ក្នុងរឿងនេះមាន Mitsu Dan , Akihiro Mayama, Itsuji Itao

សូមរីករាយ​ទស្សនា​ទាំងអស់គ្នា...៖

3159be_my_slave.jpg

ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved