ធ្លាប់​តែ​លឺ​ទូរសព្ទ​មិន​ចូល​ទឹក​ តែ​ពេល​នេះ​ មិន​ត្រឹម​តែ​ មិន​ចូល​ទឹក​ទេ ​ថែម​ទាំង​ ធ្លាក់​អត់​បែក​ អណ្ដែត​លើ​ទឹក​ទៀត​ ពិត​ជា​អស្ចារ្យ​មែន​នៅ​ស្រុក​ខ្មែរ​មាន​ទូរសព្ទ​ទំនើប​ដល់​ម្ល៉ឹង​ផង​ហើយ​មាន​តម្លៃ​ថោក។ ទូរសព្ទ​ដែល​មាន​សមត្ថភាព​អស្ចារ្យ​ហើយ​ដែលយើងខ្ញុំរៀបរាប់​នេះ​មាន​ឈ្មោះ​ថា K-Phone។

តាម​ម្ចាស់​ហាង​លក់​ទូរសព្ទ គួង អ៊ី បាន​ឲ្យ​ដឹង​ថា ទូរសព្ទ​នេះ​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន K-Phone ដែល​មាន​ច្រើន​ម៉ាក​ច្រើន​ស៊េរី​ ដែល​ហាង​របស់​លោក​ទើប​នាំ​ចូល​មក​លក់​ដល់​អតិថិជន​កម្ពុជា។

​​ម្ចាស់​ហាង​ដដែល​នេះ​បាន​បញ្ជាក់​ថា ទូរសព្ទ​ប្រភេទ​នេះ​មាន​លក្ខណៈ​ពិសេស​មិន​ត្រឹម​តែ​ធានា​មិន​ចូល​ទឹក​ទេ ​ថែម​ទាំង​ធ្លាក់​អត់​បែក​ អណ្ដែត​លើ​ទឹក​ទៀត​ផង​ដែរ​កម្រ​មាន​ទូរសព្ទ​ណា​ពិសេស​បែប​នេះ​ណាស់។

ម្ចាស់​ហាង​ដដែល​បាន​បន្ត​ថា K-Phone អាច​ប្រើ​ស៊ីម​ពីរ និង​ហាង​របស់​លោក​លក់​ក្នុង​តម្លៃ ៧៩ ដុល្លារ​អាមេរិក។

ចុះ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ទូរសព្ទ​ម៉ាក​នេះ​ទេ?

អត្ថបទ៖ ដារ៉ា​ឆានី