Breaking News
Loading...
Wednesday, October 30, 2013

ព្រលែង​ពស់​ចូល​ផ្ទះ ដើម្បី​បណ្តេញ​គ្រួសារ​មួយ​ដែល​មាន​ជម្លោះ​ដីធ្លី


ប្រភព Postkhmer

ភ្នំពេញៈ គ្រួសារ​មួយ​រស់នៅ​ ៣០ ​ឆ្នាំ​ នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក មាន​ការ​ភ័យ​រអារ​នឹង​សុវត្ថិភាព និង​ការ​គំរាម​ដល់​ជីវិត​ផ្ទួនៗ​គ្នា ក្រោយ​មាន​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ចង់​បណ្តេញ​គាត់​ចេញ​ពី​ផ្ទះ​គាត់ ដោយ​គ្មាន​សំណង​សមរម្យ។

ការ​គំរាម​ធ្វើ​បាន​ជីវិត​គ្រួសារ​គាត់ កើត​មាន​ជាថ្មី​ទៀត នៅ​កាល​ព្រឹក​ថ្ងៃ​ពុធ​ទី​៣០ តុលា វេលា​ម៉ោង​ ១ និង​៣០ នាទី ទៀប​ភ្លឺ មាន​ជន​មិន​ស្គាល់​មុខ ដែល​គ្រួសារ​នេះ អះអាង​ថា ជា​ក្រុម​ក្មេង​ទំនើង កាង​ឲ្យ​ក្រុមហ៊ុន​ ឃុន សៀរ បាន​យក​សត្វ​ពស់​ ៣ ទៅ​ ៤ ​ក្បាល ច្រក​ចូល​ក្នុង​ថង់​ មក​ព្រលែង​តាម​ចន្លោះ​បង្អួច​ បោះ​ចូល​ក្នុង​លំនៅ​ដ្ឋាន​ពួកគាត់។ នេះ​បើតាម​ការ​អះអាង​របស់​អ្នក​ស្រី​ ម៉ក់​ ស៊ាវហ៊ូ អាយុ​ ៥១ ​ឆ្នាំ​ម្ចាស់​ផ្ទះ​ទំហំ​ ៤៨០ ម៉ែត្រ​ក្រឡា ដែល​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៣ ​រហូត​មក។

អ្នកស្រី​បន្ត​ថា នៅ​ពេល​ឮ​សម្លេង​អ្វី​មួយ​ធ្លាក់ចូល​ផ្ទះ​ ក៏​អ្នក​ស្រី​និង​ប្តី​ភ្ញាក់ពី​ដំណេក មក​រក​មើល ក៏​ឃើញ​បុរស​ម្នាក់​រត់​ចេញ​យ៉ាង​លឿន​ខាង​ក្រៅ​ផ្ទះ ធ្វើ​ឲ្យ​អ្នកស្រី​ចំណាំ​មិន​បាន ដោយ​យប់​ងងឹត ហើយ​លោក​ស្រី​ក៏ឃើញ​ពស់​ក្នុង​ថង់​ធំមួយ​ ធ្លាក់​មួយ​ចេញ​ក្រៅ ក៏​វា​ទៅ​បាត់​ និង​សល់​ពីរ ដែល​ពស់​មួយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច មក​ដល់​កន្លែង​កើត​ហេតុ ជួយ​វាយ​រហូត​ងាប់​ពស់​មួយ។

អ្នក​ស្រី​ថ្លែង​ថា៖ «ពួកវា ព្រលែង​ពស់​ មាន​បំណង​ចង់​ធ្វើ​បាប​យើង ចង់​ឲ្យ​ពស់​ចឹក​យើង​ស្លាប់​តែ​ម្តង។ ពស់​ហ្នឹង​ធំ​ប៉ុន​កដៃ ហើយ​ប្រវែង​ជាង​ ១ មួយ​កន្លះ​ វា​បើក​វែក​ទៀត​ផង»។

គ្រួសារ​ខាង​លើឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​ជម្លោះ​ដី ដែល​មាន​តាំង​ពី​ឆ្នាំ​ ២០១២ នៅ​ពេល​ដែល​មាន​គ្រួសារ​ចំនួន​៤​ ក្នុង​ចំណោម​ ៧ គ្រួសារ បាន​ព្រម​ចាក​ចេញ​ពី​តំបន់​ខាង​លើ​នេះ ដើម្បី​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន​ឃុន សៀ ប៉ុន្តែ​គ្រួសារ​ ៣ ទៀត ដែល​មាន​គ្រួសារ​គាត់​ដែរ​មិន​ព្រម​ ព្រោះ​បាន​សំណង​ត្រឹម​តែ ១ ម៉ឺន​ ៥​ ពាន់​ដុល្លារ។ ដូច្នេះ​ទើ​បធ្វើ​ឲ្យ​ក្រុមហ៊ុន​ ខាង​លើ​ បាន​ជួល​យុវជន​ចរិក​មិនល្អ ឲ្យ​មក​ធ្វើការ​កាង​តំបន់​ខាង​លើ ព្រោះ​ក្រុមហ៊ុន​បានយក​បាន​ដី​សង្កាត់​បឹង​កក់​១​និង​ផ្ទះ​ចំនួន​៤​គ្រួសារ​នេះ​ទៅហើយ និង​បាន​ធ្វើ​ទុក្ខ​ រក​រឿង​ធ្វើ​ម៉េច​ឲ្យក្រុមគ្រួសារ​គាត់​បាន​ចេញពីទីនេះ​ រហូត​ដល់​បាន​បំពុល​ឆ្កែ ស្លាប់​២​ក្បាល​ កាលពី​ពេល​ថ្មីៗនេះផង។

នាយ​នគរបាល​ប៉ុស្តិ៍ សង្កាត់​បឹង​កក់​១​ លោក ហម គា ឲ្យ​ដឹង​ថា គ្រួសារ​ខាង​លើ​មិន​បាន​ប្តឹង​ពី​ករណី​មនុស្ស​គ្រវែង​សត្វ​ពស់​ចូល​ផ្ទះ​គាត់​ទេ ហើយ​ចំពោះ​ករណី​ជម្លោះ​ដីធ្លី​នេះ លោក​មិន​បាន​ដឹង​ដែរ តែ​គ្រាន់​តែ​ដឹង​ថា តំបន់​នេះ​ជា​ដី​ចាស់​របស់​សង្កាត់ តែ​សង្កាត់​បាន​ផ្លាស់​ប្តូរ និង​បាន​ផ្ទេរ​ឲ្យ​ក្រុមហ៊ុ​ន ឃុន សៀ​ទៅ​វិញ ដូច្នេះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ដី​សង្កាត់​ដែល​ជា​ដី​រដ្ឋ ក៏​ត្រូវ​ចាក​ចេញ ដោយ​ទទួល​សំណង​ពី​ក្រុមហ៊ុន​ផង​ដែរ។

លោក​ថ្លែង​ថា ៖ «បួន​គ្រួសារ​ ក្រុមហ៊ុន​ឲ្យ​ ១ ម៉ឺន​ ៥ ពាន់ ឯបី​គ្រួសារ​នេះ គាត់​ថា​តិច​ពេក និង​ចង់​បាន​ម្នាក់​ ៣០ ម៉ឺន អ៊ីចឹង​ក្រុមហ៊ុន​ មិន​ព្រម»។

មិន​អាច​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​បាន​ទេ កាលពី​ម្សិលមិញ​។

IMG_7712

ម្ចាស់ផ្ទះកំពុងចាប់ពស់ដែលត្រូវបានគេព្រលែងចូល។ រូបថត ផា លីណា

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved