Breaking News
Loading...
Monday, October 14, 2013

កូនក្រមុំ ច្រលំផ្សំដំណេកជាមួយនឹង អ្នកកំដរកូនកំលោះ អស់ពេញមួយយប់


កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវមួយបាន ផ្ទុះឡើងដោយសារតែ កូនក្រមុំច្រលំ ក្រេបទឹកឃ្មុំជាមួយនឹង អ្នកកំដរកូនកំលោះ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កូនក្រមុំដែលគេស្គាល់ឈ្មោះថា Huang នេះ និងជាអ្នករស់ នៅក្នុងស្រុក Napo នៃ Guangxi ប្រទេសចិន ដែលមានព្រំដែនជាប់នឹង ប្រទេសវៀតណាម បានបង្កភាពភ្ញាក់ផ្អើល និងស្រែកឆោឡោ ទាំងព្រឹកព្រលឹម ដោយសារតែមនុស្សដែលនាង គេងក្បែរគឺជាអ្នកកំដរកូនកំលោះនោះ។ ក្រោយពីការសើុបអង្កេតបានឲ្យដឹងថា នៅក្នុងយប់ផ្សំដំណេកនោះ នារីជាកូនក្រមុំបាន ទៅបន្ទប់ទឹក ដែលមាននៅក្រៅបន្ទប់របស់ខ្លួន នាពាក់កណ្ដាលអាធាត្រ តែនៅពេលដែលត្រលប់មកវិញ នាងក៏ច្រលំចូលបន្ទប់អ្នកកំដរប្រុស ដោយនាងយល់ថានេះជាបន្ទប់របស់ខ្លួន។ ជាមួយគ្នានោះ នាងក៏បានចាប់ផ្ដើម ស្ទាបបុរសនេះនិងក្រេបទឹកឃ្មុំជាមួយនឹង អ្នកកំដរប្រុសនេះតែម្ដង ហើយនាងនៅតែមិនដឹងថា នាងបានរួមភេទ ជាមួយនឹងមនុស្សប្រុសផ្សេងផងដែរ។ បន្ទាប់ពីនាងភ្ញាក់ពីដំណេកពេលព្រឹក ទើបនាងដឹងថា ការពិតបុរសនេះ មិនមែនជាប្ដីនាងនោះទេ។

យ៉ាងណាមិញ ក្រុមគ្រួសាររបស់នាង ចង់បញ្ចប់បញ្ហានេះ ដោយធ្វើការចរចាផ្ទាល់ជាមួយនឹង អ្នកកំដរប្រុសនេះ ដោយឲ្យសងថ្លៃជំងឺចិត្ដគឺ ២០,០០០យ័ន ឬជាង៣ពាន់ដុល្លារអាមេរិក ដោយមិនចង់ធ្វើការប្ដឹងផ្ដល់ និងឲ្យអ្នកដទៃដឹងរឿងទាំងនេះ ដោយសារតែខ្លាចអាប់អោនកិត្ដិយស។

តែសម្រាប់អ្នកកំដរប្រុសនេះ ធ្វើការប្រកែក និងមិនសងប្រាក់ ដោយសារតែខ្លួនមិនបានធ្វើខុស ឬបង្ខំឲ្យនារីនេះ មករួមភេទជាមួយខ្លួននោះទេ។ ដោយឃើញហេតុការណ៍បែបនេះ ក្រុមគ្រួសារកូនក្រមុំ បានចាប់បុរសនេះយកទៅកាន់ ស្ថានីយ៍ប៉ូលីស ដែលធ្វើឲ្យប៉ូលីសឈឺក្បាល និងមិនចង់ទទួលយកសំនុំរឿងបែបនេះនោះទេ។ ទោះជាយ៉ាងណា រឿងរ៉ាវទាំងនេះ បានឡើងទៅដល់តុលាការ ដែលលទ្ធផលចុងក្រោយ បុរសជាអ្នកកំដរកូនកំលោះ មិនបានជាប់ទោស ពីបទរំលោភអ្វីនោះទេ ដោយសារតែនៅពេលដែលអ្នកទាំងពីរ បានរួមភេទនឹងគ្នា ខាងបុរសមិនបានចាប់បង្ខំ ឬប្រើហិង្សាណាមួយដើម្បី រួមភេទនឹងភាគីនារីនោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា?

 

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved