Breaking News
Loading...
Wednesday, October 2, 2013

មក​លេង​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ស្រុក​ត្រូវ​គេ​កាប់​៣​កាំបិត​របួស​ធ្ងន់​


ខេត្តស្វាយរៀង៖ យុវជនម្នាក់មកលេងស្រុកក្នុងរដូវ បុណ្យភ្ជុំបិណ្ឌត្រូវគេស្ទាក់កាប់ចំនួន៣កាំបិត ផ្គាក់ឈាមហូរស្រោចផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី១ តុលា ២០១៣ នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ។

ជនរងគ្រោះឈ្មោះអេង ពន្លក ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ជាកម្មករនៅខេត្តស្ទឹងត្រែង។ បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំឈើទាលបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះអេង ពន្លក បានមកលេងផ្ទះ ហើយបានជួបជុំជាមួយ បងថ្លៃឈ្មោះគង់ ស៊ីន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិកើតហេតុខាងលើផឹកស៊ីពីម៉ោង ១១ព្រឹករហូតដល់ម៉ោងជិត៣រសៀល បងថ្លៃក៏ប្រើជនរងគ្រោះឱ្យ ទៅទិញបារីនៅតូបលក់ចាប់ហួយ ខណៈកំពុងជិះម៉ូតូស្រាប់តែជនឈ្មោះហែម សារុន ភេទប្រុស អាយុ៣០ឆ្នាំ រត់មកស្ទាក់ផ្លូវ រួចកាប់ជនរងគ្រោះយ៉ាង សន្ធាប់ចំនួន៣កាំបិត ១កាំបិតចំក្បាលលើសៀតផ្កាមុតផុងលលាដ៏ ២កាំបិតចំម្រាមដៃឆ្វេងស្ទើរ ដាច់ឈាមហូរស្រោចផ្ទៃមុខ ខណៈនោះជនរងគ្រោះបានផ្តួលម៉ូតូ រួចស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចដេញព័ទ្ធចាប់ខ្លួនបានភ្លាមៗ។

ក្រោយពីឃាត់ខ្លួនមកសាកសួរ ជនសង្ស័យបានឆ្លើយថា គ្មានរឿងអ្វីទេ មិនដែលឃើញជនរងគ្រោះនៅស្រុក ហើយថ្ងៃនេះឃើញជិះម៉ូតូកាត់ មុខផ្ទះទើបកាប់តែម្តងទៅ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved