Breaking News
Loading...
Wednesday, October 2, 2013

ប្រទះឃើញ ស្រ្តីជនជាតិអាមេរិក ដេកស្លាប់ក្នុងព្រៃ នៅលើកោះរ៉ុង ដោយមិនដឹង មូលហេតុ


ព្រះសីហនុ៖ ស្រ្តីទេសចរណ៍ម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ ម្នាក់ឯងក្នុងព្រៃនៅ លើកោះរ៉ុង ដោយមិនដឹងមូល ហេតុ កាលពីរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៣ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីដែលដេកស្លាប់ម្នាក់ឯងឈ្មោះ GRGICH KATHERINE ANN ភេទស្រី ឆ្នាំកំណើត ថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ១៩៥៨ ស្រុកកំណើតរដ្ឋ CALIFORNIA សហរដ្ឋអាមេរិក កាន់លិខិតឆ្លងដែនលេខ ៤២២៨២០០២០ ចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០០៧ ផុតកំណត់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៧ មានទិដ្ឋាការលេខ TI 06331893 ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៣  ចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប រួចបន្តដំណើចូលមក ខេត្តព្រះសីហនុក្នុង ថ្ងៃដដែល រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ក៏បានបន្តដំណើរមកស្នាក់នៅកំសាន្តនៅលើកោះរ៉ុង ដោយស្នាក់នៅ បឹងកាឡូ island palace ក្នុងភូមិកោះតូច  សង្កាត់កោះរ៉ុង ក្រុងខេត្តព្រះសីហនុ ។

ប្រភពសាក្សីនៅលើកោះរ៉ុង បានឱ្យដឹងថា បន្ទាប់ពីបានមកដល់បឹងកាឡូខាងលើ គេឃើញស្រ្តីរងគ្រោះបាន មកទំនាក់ទំនង ជាមួយបុគ្គលិកផ្ទះសំណាក់ខាងលើថានិងចូលសំរាកចំនួន៥ថ្ងៃ ដោយទុកដាក់ឥវ៉ាន់ ក្នុងបឹងកាឡូ ខាងលើ ហើយក៏បានចាកចេញទៅ ដោយមិនទាន់បានចូលស្នាក់នៅនៅឡើយទេ ។

ប្រភពសាក្សីដដែលបានឱ្យដឹងថា ដោយមិនឃើញជនរងគ្រោះត្រឡប់មកវិញជាច្រើនថ្ងៃទើបកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៣ ក៏នាំគ្នាដើររុករកក្នុងព្រៃ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ បាត់ទៅហើយ ។ ហើយកន្លែង ដែលជនរងគ្រោះដេកស្លាប់ក្នុងព្រៃមានចំងាយដល់ទៅ ៣គីឡូម៉ែត្រពីបឹងកាឡូឯណោះ ។ បន្ទាប់ពីបានប្រទះឃើញសព ប្រជាពលរដ្ឋក៏បានរាយការណ៍ ជូនសមត្ថកិច្ច តាំងពីរសៀលថ្ងៃម្សិលមិញម្លេះ ប៉ុន្តែផ្ទៃមេឃមិនអំណោយផល ទើបថ្ងៃ០១ ខែតុលា ឆ្នាំ២០១៣នេះ ទើបសមត្ថកិច្ចចំរុះនៃស្នងការ ដ្ឋាន នគរបាលខេត្តព្រះសីហនុ និងគ្រូពេទ្យដែលប្រចាំការនៅលើកោះរ៉ុង រួមទាំងតំណាងស្ថានទូត បានធ្វើដំណើរ តាមទូកទៅចូលរួមត្រួតពិនិត្យទាំងអស់គ្នា ។

ហេតុការណ៍ស្លាប់ភ្ញៀវទេសចរណ៍បរទេសនៅលើកោះនេះ មិនទាន់មានសមត្ថកិច្ចណាអះអាង បញ្ជាក់ពីមូលហេតុ នៅឡើយ ដោយលោកវរសេនីយ៍ទោ សារ៉ាត់ វិទ្យា នាយការិយាល័យ កោសល្យវិច័យនៃស្នង ការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដែលបានដឹកនាំក្រុមការងារ ទៅត្រួតពិនិ្យនៅលើកោះ មិនបានលើកទូរស័ព្ទ កាលពីល្ងាចថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៣ នេះ ។

ប៉ុន្តែប្រភពព័ត៌មានពីកូនមន្រ្តីនគរបាលដែលបានចូលរួមពិនិត្យជាមួយបានលួចបង្ហើបប្រាប់ថា មានការពិបាក ក្នុងការរកមូលហេតុ ដោយជនរងគ្រោះស្លាប់មានរយៈពេលយូរ សភាពសពមានភាពស្អុយរលួយ និងមាន ស្នាមសត្វស៊ី ។

ប្រភពដដែលបានបន្តថា សាកសពត្រូវបានតំណាងស្ថានទូតកំពុង ទំនាក់ទំនង ទៅក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ហើយប្រហែលជាអាចបូជានៅលើកោះតែម្តង ព្រោះសពមានសភាពស្អុយរលួយ ពិបាកក្នុងការបញ្ជូនទៅស្រុកកំណើតវិញ ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved