Breaking News
Loading...
Saturday, October 12, 2013

វីដេអូ៖ ត្រីងៀតឆ្លៀតពង កំពុងស្ទះចរាចរណ៍ ក៏មិនលើកលែងដែរ!


បីដូចសុភាសិតរបស់ខ្មែរបុរាណបានពោលថា ត្រីងៀតឆ្លៀតពង ឲ្យតែមានពេលទំនេរមិនទាន់ទេ គឺត្រូវមានការងារធ្វើជានិច្ច គឺមិនចេះនៅទំនេរឡើយ។ ក្នុងនោះស្រាប់តែថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក បានលេចចេញនូវវីដេអូ ឥតអៀនខ្មាសមួយ ដោយបុរសម្នាក់បានលូកដៃទៅក្រោយ ដើម្បីស្ទាបភាគីស្រីដែលខ្លួនស្រឡាញ់ នៅចំពោះមុខមនុស្សម្នាក់ជាច្រើន ក្នុងពេលកំពុងស្ទះចរាចរណ៍។

វីដេអូដែលមានរយៈពេលជាង ១នាទីនេះ ត្រូវបានថតដោយអ្នកដំណើរដែលជិះនៅក្នុងរថយន្ត ដោយពួកគេមានការហួសចិត្ត ត្បិតប្រុសស្រីមួយគូនេះ ហ៊ានប្រព្រឹត្តអំពើឥតកេរ្តិ៍ខ្មាស នៅតាមទីសាធារណៈបែបនេះ។ ក្នុងនោះ វីដេអូនេះទំនងជាកើតឡើងនៅប្រទេសចិន ដោយប្រុសស្រីមួយគូនេះ បានជិះម៉ូតូមួយគ្រឿង ដែលពាក់ស្លាកលេខ 6HT 150 ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញមានប្រិយមិត្ត ដែលនិយមលេងបណ្តាញអ៊ិនធើណែតជាច្រើន បានបញ្ចេញមតិខុសៗគ្នា ដោយខ្លះបានស្តីបន្ទោសដល់ប្រុសស្រីមួយគូនេះដោយខឹងសម្បារ ខណៈខ្លះទៀតបានត្រឹមហួសចិត្ត មិនគួរណាស់អ្នកទាំងពីរប្រព្រឹត្តអំពើ ដែលធ្វើឲ្យសង្គមរបស់ប្រទេសខ្លួន អន់ថយបែបនេះទេ។


ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទង្វើរបស់អ្នកទាំងពីរនេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved