Breaking News
Loading...
Friday, October 11, 2013

តំ​ណម​និង​បម្រា​ម​​រួម​ភេទ​​អំឡុង​ពេល​​មាន​​រដូវ​ នៅ​តែ​​បង្កប់​​យ៉ាង​ជ្រៅ​ក្នុង​​ផ្នត់​គំនិ​ត​​ស្ត្រី​​ខ្មែរ​


រាជធានី​ភ្នំពេញ ៖ មនុ​ស្ស​​ស​ម័យ​បុរា​ណ មិន​​ថា​​ជន​ជាតិ​​ណា​ក៏​ដោយ សុទ្ធ​​តែ​មាន​​ជំ​នឿ ជា​មួយ​នឹង​​ស្ត្រី​​ ពេល​ដែល​​ធ្លាក់​​រដូវ ឬ​ខែ​ថ្ងៃ ពិ​សេ​ស​​ការ​​ប្រតិ​ប​ត្តិ ក្នុង​អំឡុង​ពេល ធ្លាក់​​មក​​រដូវ​​​តែម្តង ហើយ​​ក្នុង​​ប្រ​កា​រ​ហាម នី​មួយ​ៗ​​នេះ​បានធ្វើឱ្យ​ស្ត្រី​សម័យមុន បាន​ប្រតិបត្តិ​អស់កាល ជា​យូរលង់​មកហើយ​។ ក្រៅពីនេះ​ប្រកា​រហាម​ស្ត្រី នៅពេល​ធ្លាក់​រដូវ​ខែ​នេះ មាន​ទៅតាម​ប្រទេស​នីមួយៗ ដោយមាន​លក្ខណៈ​ខុសប្លែក​ពីគ្នា​ដូចជា​៖

 

១- តាម​ជំនឿ​ជនជាតិ​ហិណ្ឌូ សម័យបុរាណ​បាន​ត្រូវគេ ត្រណម​ថាបើ​ស្ត្រី​ណា មានការ​ធ្លាក់​រដូវ​ខែ ក្នុងពេល​ណាមួយ នឹងត្រូវ​គេ​ឱ្យ​ចាកចេញ ទៅ​នៅក្រៅ​ផ្ទះ​ប្រហែល​បី​ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​នាពេល​បច្ចុប្បន្ន ត្រណម​នេះ​ត្រូវបាន​សាបរលាប​ទៅ​ខ្លះ និង​កន្លែង​ខ្លះ​លែង​អនុវត្ត ទាំងស្រុង​តែម្តង​។ ក្រៅពីនេះ​ជនជាតិ​ហិណ្ឌូ​នៅក្នុង​គ្រួសារ ដែល​ប្រកាន់​ភាព​តឹងរឹង​ខ្លាំង នៅមាន​ការហាម​ស្ត្រី ដែល​ធ្លាក់​មក​រដូវ​ខែ​ចូល​ផ្ទះបាយ ហាម​ចាប់​កាន់​អំបិល ហាម​ទៅ​វត្ត ហាម​ចូលរួម​ក្នុង​ពិធី​សាសនា ទាំងនេះ​ដោយសារ គេ​យល់ឃើញថា​ពេល​ធ្លាក់​មក​រដូវ​ខែ របស់​ស្ត្រី​ជា​អំឡុងពេល ដែល​កខ្វក់​ឬ​កើត​មកពី នាង​ប៉ា​ប៉ា​ជា​តួអង្គ​ក្នុង​រឿងព្រេង​និទាន បាន​ចូល​ស្ថិតនៅក្នុង​ខ្លួន​ស្ត្រី​នោះ​។​

 

២- តាម​ជំនឿ​របស់​ជនជាតិ​ក្រិច​បុរាណ មានជំនឿថា បើ​ស្ត្រី​ណា​ធ្លាក់​មក​រដូវ​ខែ ត្រូវគេ​បណ្តេញ​ចេញពី​ភូមិ ព្រោះ​ចាត់ទុកថា​ជាការ​មិនល្អ​។ នៅពេល​គេ​បណ្តេញ​ចេញពី​ភូមិ គេ​បាន​សង់​ខ្ទម​ទុកឱ្យ​ស្ត្រី​ទាំងនេះ​រស់នៅ​។ ជនជាតិ​ក្រិច បានដាក់​ឈ្មោះ​ឱ្យ​ខ្ទម​នេះ​ថា ”​ខ្ទម​រដូវ​” ទុកឱ្យ​សម្រាក រហូត​ទាល់តែ​អស់​រដូវ​ខែ​ទើប​អនុញ្ញាត ឱ្យ​វិល​ទៅ​រស់នៅក្នុង​ផ្ទះសម្បែង​វិញ​។  ទម្លាប់​នេះ​គេ​អនុវត្ត​រហូត ទាល់តែ​ស្ត្រី​ឈានចូល ដល់​វ័យ​អស់​រដូវ​ខែ ទើប​អាច​រស់នៅ​ផ្ទះសម្បែង លែង​វិល​ចូល​ខ្ទម​រដូវ ដូច​ស្ត្រី​ដទៃទៀត​។​

 

៣- ចំណែក​ជំនឿ​ជនជាតិខ្មែរ​បុរាណ​ជាច្រើន ត្រូវបាន​គេ​ជឿជាក់ថា ការ​រួមភេទ​អំឡុងពេល​ធ្លាក់​រដូវ​ខែ​បង្ក​គ្រោះថ្នាក់ ដូចនេះ​ក្នុងអំឡុងពេល​ធ្លាក់​រដូវ​ខែ ដែលជា​សញ្ញា​ភ្លើង​ក្រហម​នេះ គេ​មិន​ហ៊ាន​រួមដំណេក ជាមួយ​បុរស​ឡើយ​។ ពេលបច្ចុប្បន្ន​នេះ ជំនឿ​នេះ​នៅ​បង្កប់​ជ្រៅ ក្នុង​ផ្នត់គំនិត​ស្ត្រី​នៅឡើយ​ទេ​។​

 

៤- តាម​ជំនឿ​ជនជាតិ​អ៊ីស្លាម មានការ​ហាម​ដល់​ស្ត្រី​ដែល​ធ្លាក់​រដូវ​ខែ ច្រើនយ៉ាង​ដូចជា​ហាម ប៉ះពាល់​ដល់គ​ម្ពឺ​រ​អាល់កុល​អាន ឬ​កុំឱ្យ​ដើរកាត់​ព្រះវិហារ ឬ​ម៉ាស់​យ៊ី​ស ព្រោះ​គេ​មានជំនឿថា នឹង​បង្ក​ឱ្យ​ឈឺពោះ​ខ្លាំងក្លា​ណាមួយ​កើតឡើង​។​

 

៥- តាម​ជំនឿ​របស់​មនុស្ស​ជាច្រើន បាន​ជឿជាក់​ដល់​ស្ត្រី​ពេល​ធ្លាក់​រដូវ​ខែ ដោយ​ហាម​ចូលក្នុង ព្រះ​បរម​សិរី​រិ​ក​ធាតុ​ទាំងឡាយ​។ ក្រៅពីនេះ​គេ​ហាម បេះ​បន្លែ​ផ្លែឈើ​ក្នុងពេល​ធ្លាក់​រដូវ​ខែ ដោយ​គេ​ជឿថា​ស្ត្រី​កំពុងមាន​រដូវ​ខែ បើកាលណា​បេះ​បន្លែ​ផ្លែឈើ នាំឱ្យ​បន្លែ​ស្ងួត​នឹង​ស្វិត​ងាប់ កើតឡើង​៕

Wat 101028

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved