Breaking News
Loading...
Friday, October 11, 2013

រឹប​អូស​​ថ្នាំ​ញៀន​​តម្លៃ​​ជាង ១០ ម៉ឺន​​ដុ​ល្លារ ជា​​ករណី​​ធំ​​ដំ​បូង​​គេ​​នៅ​​ខេត្ត​ស្ទឹងត្រែង​


ខេត្តស្ទឹងត្រែង ៖ ជន​ស​ង្ស័យ​​ជួញ​ដូរ គ្រឿង​ញៀន​​ម្នាក់ ​​ត្រូវ​បាន​​​កម្លាំង នៃ​​មន្ទីរ​​គ្រឿង​ញៀន​​ ក្រ​សួង​ម​ហា​ផ្ទៃ ធ្វើ​ការ​​បង្ក្រាប​​កាល​ពី​​ម៉ោង ៧​​ព្រឹក​​ថ្ងៃ​ទី​​១១ ខែ​តុ​លា ឆ្នាំ​​២០១៣ នៅ​​ចំ​ណុ​ច​​អូរ​​ច្រ​ឡង់ ឃុំ​​អូរ​​ប្ញ​​ស្សី ស្រុក​​សៀម​​បូកខេត្ត​ស្ទឹង​ត្រែង ដែល​​ប្រតិ​បត្តិ​ការ​​នេះ អាច​ចាត់ទុកថា​ជា ករណី​ធំ​លើកទីមួយ នៅ​ខេត្តស្ទឹងត្រែង​។​

 

​ជនសង្ស័យ​មានឈ្មោះ សុខ ម៉េង​សាយ អាយុ ៣៨ ឆ្នាំ រស់នៅក្នុង​ឃុំ​កើតហេតុ​ខាងលើ ហើយ​សមត្ថកិច្ច​រឹបអូស​បាន ថ្នាំញៀន​ម្សៅ​ព៌​ណស ប្រភេទ​ម៉ា​ទឹកកក ចំនួន ២ ថង់ ទម្ងន់​១៨១១.៧​ក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ត្រូវបាន​សមត្ថកិច្ច ឃុំខ្លួន​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ។​

 

​ការបង្ក្រាប​ដោយ​រឹបអូស បាន​ថ្នាំញៀន​ចំនួន ១៨១១.៧ ក្រាម មានតម្លៃ​ជា​ប្រា​ក់ជាង ១០ ម៉ឺន​ដុល្លារ នាពេលនេះ គឺជា​ករណី​ធំ​លើកទីមួយ នៅ​ខេត្តស្ទឹងត្រែង ព្រោះ​ការ​រឹបអូស​កន្លងមក យ៉ាងច្រើន​ទម្ងន់​១​គីឡូក្រាម​ប៉ុណ្ណោះ​។ ក្រោយ​ការបញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ថ្នាំញៀន ទៅ​តុលាការ​រួចហើយ សមត្ថកិច្ច​នឹង​បន្ដ​ស្វែងរក ចាប់ខ្លួន​បក្សពួក របស់​ឈ្មោះ សុខ ម៉េង​សាយ ដែល​នៅ​សេសសល់ ជា​បន្តទៀត​៕

Wat 111013

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved