Breaking News
Loading...
Friday, October 18, 2013

នារីស្រវឹងជោកជាំ បត់ជើងធំ នៅតាមផ្លូវសាធារណៈ ត្រូវបានគេបង្ហោះវីដេអូ នៅក្នុងហ្វេកប៊ុក


កាលពីពេលថ្មីនេះ  មានវីដេអូមួយ កំពុងតែធ្វើចរាចរណ៍ពាសពេញ ក្នុងអ៊ិនធើណេត ដែលស្ដីពីនារីវ័យជំទង់អង់គ្លេសម្នាក់ បត់ជើងធំនៅកណ្ដាលវាលនោះ។

យ៉ាងណាមិញ នារីដែលធ្វើសកម្មភាពបែបនេះ ត្រូវបានគេប៉ាន់ស្មានថា មានវ័យប្រហែលជាជាង ២០ឆ្នាំ ដែលនាងទើបតែធ្វើការចាកចេញពីក្លឹបរាំកំសាន្ដ ថែមទាំងស្រវឹងយ៉ាងជោកជាំ និងបន្ដដំណើរដើរនៅលើផ្លូវដ៏មមាញឹក Swansea នៃ South Wales ប្រទេសអង់គ្លេស។ ទៅតាមវីដេអូដែលបានបង្ហាញនោះ បានឲ្យឃើញថា ក្រោយពីនារីនេះធ្វើការសន្ទនាបន្ដិចជាមួយនឹងមិត្ដភិក្ដ នៅក្នុងសភាពដើរទ្រេតទ្រោតនោះ នាងក៏ស្រាប់តែដើរទៅក្បែរជញ្ជាំង និងចាប់ផ្ដើមធ្វើសកម្មភាពតែម្ដង(បត់ជើងធំ) ដោយសោយសំពត់ឡើង។

សម្រាប់ហេតុការណ៍នេះផ្ទាល់គឺកើតឡើងនៅ ក្បែរកន្លែងដែលមានមនុស្សជាច្រើនចូលចិត្ដ ដើរលេងពេលយប់(24-hour gym) ដែលជាមួយគ្នានោះ ក៏មានមនុស្សជាច្រើនសម្លឹងទៅនាងដែរ តែនាងហាក់ដូចជាមិនអើពើអ្វីទាំងអស់។ អ្វីដែលចម្លែកផងនោះ អ្នកដំណើរទាំងនោះ ក៏មិនហាមឃាត់នាង ដើម្បីឲ្យនាងបញ្ឈប់សកម្មភាពនេះនៅកណ្ដាលសាធារណៈផងដែរ។

សម្រាប់មនុស្សជាច្រើនដែលចូលចិត្ដប្រើប្រាស់ បណ្ដាញទំនាក់ទំនង សង្គមបានបញ្ចេញភាពមិនពេញចិត្ដទៅលើនារីនេះផ្ទាល់ ស្របពេលដែល នាងហាក់ដូចជាខ្វះភាពយកចិត្ដទុកដាក់ ពីអ្នកដទៃដែលដើរនៅក្បែរនោះជាខ្លាំងជាមួយគ្នាផងដែរ។

ទោះជាយ៉ាងណា ប៉ូលីសកំពុងតែធ្វើការសើុបអង្កេត ទៅលើវីដេអូ ដែលមានរយៈពេល ជាង៣នាទីនេះ ដែលត្រូវបានថតឡើងដោយកាមេរ៉ាទូរស័ព្ទដៃ និងបញ្ចូលទៅកាន់ហ្វេកប៊ុកនេះផងដែរ។ 

ភាពស្រវឹងជោកជាំ ក្រោយពីពិសារជាតិស្រវឹងនោះ ពិតជាបណ្ដាលឲ្យលោកអ្នក ជួបនឹង រឿងរ៉ាវដ៏អាក្រក់ និងធ្វើឲ្យលោកអ្នកបាត់បង់ស្មារតីដូចជានារី នៅក្នុងវីដេអូនេះដូចគ្នា។ ដូចជាដើម្បីបញ្ចៀសនូវហេតុការណ៍បែបនេះ សូមជៀសវៀងពីការ ពិសារជាតិស្រវឹង។

ចុះប្រិយមិត្ដវិញ យល់យ៉ាងណាដែរ?


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved