អ្វីដែលអ្នកគួរដឹងអំពីការរួមភេទជាលើកដំបូង
ខណៈពេលដែលវាគឺជាលើកដំបូងដែលអ្នកនៅជាមួយសង្សារថ្មី ការរួមភេទជាលើកដំបូងអាចក្លាយទៅជារឿងគួរអោយថប់អារម្មណ៍បាន។ អារម្មណ៍នៃភាពភ័យខ្លាចអំពីរាងកាយ, តម្រូវការរបស់អ្នក, តម្រូវការរបស់ដៃគូ, និងការសប្បាយនៃពេលវេលាដ៏ល្អមួយនេះអាចកើតឡើងយ៉ាងច្រើនក្នុងក្បាលរបស់អ្នក។ ប៉ុន្តែមិនបាច់បារម្ភទេ។ ខាងក្រោមនេះ គឺជាដំបូន្មានដ៏ល្អបំផុតសម្រាប់អ្នកចូលក្នុងសមរភូមិជាលើដំបូង ហើយវាក៏នឹងជួយអោយអ្នកធ្វើវាបានយ៉ាងស្រួលផងដែរ។
- បន្ធូរអារម្មណ៍៖ យើងដឹងថា អ្នកចង់បាននូវអ្វីៗដែលល្អឥតខ្ចោះ និងអស្ចារ្យម្តងម្កាលដែរ ប៉ុន្តែតើអ្នកមានដឹងថាមានអ្វីខ្លះទេ? វាមិនអីទេបើអ្នកមិនដឹង។ ការរួមភេទគ្រាន់តែអាចអោយមានពេលវេលាដ៏ល្អនៅជាមួយគ្នាប៉ុណ្ណោះ ព្រោះវាត្រូវការស៊ីពេលដើម្បីយល់ចិត្ត, រាងកាយ និងចង្វាក់រាងកាយគ្នាទៅវិញទៅមក។ ដូច្នេះបើសិនជារឿងនេះមិនអស្ចារ្យទេ ឬអ្នកមិនអាចឈានដល់ចំនុចស្រើបស្រាលក្នុងគ្រាដំបូងទេ ចូរបន្ធូរអារម្មណ៍អ្នកសិនទៅ ពេលនោះវានឹងល្អមកវិញហើយ។ ស្ត្រីភាគច្រើនមិនអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទដំបូងជាមួយមនុស្សប្រុសឡើយ។ វាត្រូវការពេលវេលាបន្តិចដើម្បីដឹងពីវិធីរួមភេទនេះ។
- រក្សាអោយបាននូវសុវត្ថិភាព៖ វាអាចជាសម្លេងរំខានបាន ប៉ុន្តែយកល្អគួរតែនិយាយប្រាប់គ្នាអំពីប្រវត្តិផ្លូវភេទ និងយល់ព្រមប្រើវិធីសាស្ត្រដែលផ្តល់នូវសុវត្ថិភាពដល់គ្នា។ ការប្រើស្រោមអនាម័យ និងថ្នាំគ្រាប់ពន្យាកំណើតគឺជាវិធីសាស្ត្រីដ៏មានប្រសិទ្ធភាពបំផុតបើសិនជាអ្នកមិនចង់មានផ្ទៃពោះទេ។ ចំពោះស្ត្រី ចូរចាំថា៖ អ្នកប្រឈមមុខខ្ពស់នឹងការឆ្លងរោគក្នុងពេលរួមភេទច្រើនជាងបុរស ដូច្នេះចូរប្រុងប្រយ័ត្នអោយមែនទែនអំពីរឿងនេះ។
- ការបរបោសអង្អែល៖ ខណៈពេលអ្នកអាចគិតថា ការឈានដល់ចំនុចស្រើបស្រាលនៃរឿងមួយនេះកំពុងតែក្លាយទៅជាផ្នែកដ៏សំខាន់បំផុតនោះ អ្នកគួរតែគិតថាដើម្បីអាចដល់រឿងនេះបានគួរតែកុំអោយមានរឿងគួរអោយធុញទ្រាន់កើតមានអោយសោះ។ ការបរបោសអង្អែលមុនពេលរួមភេទអាចជារឿងគួរអោយសប្បាយច្រើន ព្រមទាំងធ្វើអោយអ្នកទាំងពីរកាន់តែស្និទ្ធស្នាលជាមួយគ្នាដើម្បីអាចអោយទំនាក់ទំនងកាន់តែមានភាពស្អិតល្មួតកាន់តែខ្លាំង។ ចូរចាំថា វាមិនមែនគ្រាន់តែជាការសូកបញ្ចូលលិង្គ និងឈានដល់ចំនុចកំពូលក្នុងពេលរួមភេទនោះទេ ប៉ុន្តែក៏ត្រូវតែបញ្ចូលនូវភាពរីករាយ, ការថើប, ការស្ទាបអង្អែល, និងយល់ដឹងអំពីរាងកាយគ្នាទៅវិញទៅមក ព្រោះវាគឺជាទស្សនៈដ៏សំខាន់ចំពោះការរួមភេទ។
- ការនិយាយគ្នា៖ ចាប់តាំងពីរឿងនេះគឺជាពេលវេលាដំបូងមក អ្នកប្រហែលជាគិតថា វាគឺជាសម្តីមួយឈ្លើយក្នុងការទាមទារឿងជាច្រើន ប៉ុន្តែវាបែរជារឿងមួយល្អទៅវិញទេ បើអ្នកអោយដៃគូដឹងនូវអ្វីដែលអ្នកចង់បាន និងចូលចិត្ត៕
ប្រភពពី៖ www.health.com.kh
0 comments:
Post a Comment