ប្រទេស៥មានអ្នកមើលវិបសាយសិចច្រើនជាងគេក្នុងលោក
Alexa ជាគេហទំព័រមួយដែលតែងតែតាមដានចំនួនអ្នក Click ចូលគេហទំព័រផ្សេងៗជុំវិញពិភពលោក។ មិនត្រឹមតែតាមដានចំនួនអ្នកចូលប៉ុណ្ណោះទេ គេហទំព័រដ៏ល្បីមួយនេះក៏អាចតាមដានដឹងពីប្រភពដើមនៃអ្នកចូលមើលវេបសាយទាំងនោះផងដែរ។
សូមលើកយក ៥ ប្រទេសដែល Alexa បានឱ្យដឹងថា ជាប្រទេសដែលមានអ្នកមើលវិបសាយសិចច្រើនជាងគេ។ ចង់ដឹងប្រទេសណាខ្លះអត់?
ចំណាត់ថ្នាក់លេខ ៥ គឺប្រទេសម៉ូឡូញ។ តាមប្រភពបានឱ្យដឹងថា ក្នុងចំណោមជនជាតិប៉ូឡូញ ១ ម៉ឺននាក់ មាន ៨៥ ភាគរយបានចូលទៅកាន់វិបសាយសិច ស្ទើរតែរាល់ថ្ងៃ។
ចំណែកឯចំណាត់ថ្នាក់លេខ ៤ ត្រូវធ្លាក់ទៅលើប្រទេសចិន។ យោងតាមរបាយការណ៍ antivirus software Ruixing បានបញ្ជាក់ថា អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសចិន ៦៥,៥ ភាគរយនៅតែចុចចូលមើលគេទំព័រសិច បើទោះជាពួកគេត្រូវបានក្រុមហ៊ុនបញ្ជាក់ប្រាប់ថា កុំព្យូទ័រពួកគេអាចនឹងឆ្លងមេរោគផ្សេងៗក៏ដោយ។
ងាកមករកចំណាត់ថ្នាក់លេខ ៣ វិញ គឺប្រទេសប៉ាគីស្ថាន។ ជារៀងរាល់ថ្ងៃប្រជាជនប៉ាគីស្ថានភាគច្រើនចូលទៅ Google ស្វែងរកគេហទំព័រសិចច្រើនជាងគេ។ នេះបើតាមការវាស់ស្ទង់ពី Google។
ចំណាក់ថ្នាក់លេខ ២ គឺប្រទេសប្រេហ្សីល។ តាមប្រភពបានបញ្ជាក់ថា អ្នកទស្សនាវិបសាយសិចក្នុងប្រទេសនេះ ភាគច្រើនគឺជាអ្នកនៅលីវ ព្រោះថាជិវិតនាពេលរាត្រីក្នុងប្រទេសគឺសម្បូរបែបណាស់។
ចុងក្រោយគេ ប្រទេសដែលមានអ្នកមើលគេហទំព័រសិចច្រើនជាងគេលើលោក គឺធ្លាក់ក្នុងកណ្ដាប់ដៃប្រទេសអាមេរិក។ Business Insider បានបង្ហាញរបាយការណ៍តាមរយៈការស្ទង់មតិថា ជនជាតិអាមេរិកប្រហែល ៤០ លាននាក់ ដែលមានទម្លាប់ចូលចិត្តមើលគេហទំព័រសិចរាល់ថ្ងៃ។ ក្នុងនោះបើគិតក្នុងចំណោម ៣ នាក់មាន ១ ម្នាក់ជានារី៕
ដោយ nob70
ប្រភពពី៖ www.nob70.com
0 comments:
Post a Comment