Breaking News
Loading...
Wednesday, October 2, 2013

​វិធីសាស្ត្រ​ដែល​គួរ​ធ្វើ​នៅពេល​ដែល​ក្មេង​ភ្ញាក់​កណ្តាលយប់​


ទម្លាប់​នៃ​ការ​គេង​ដែល​ផ្តល់​នូវ​សុខភាព​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ជា​ឪពុក​ម្តាយ​អាច​ធ្វើ​វា​បាន​សម្រាប់​សុខភាព​ដ៏​យូរអង្វែង​របស់​កូន​ពួកគេ​។​

​ដំបូន្មាន​ខាងក្រោម​អាចជួយ​កូន​របស់​អ្នក​អោយ​គេ​ង​បាន​លក់​ស្រួល​ពេញ​មួយ​យប់៖

  • ​បង្កើត និង​ធ្វើ​តាម​ទម្លាប់​នៃ​ការ​គេង និង​ភ្ញាក់​អោយបាន​ទៀងទាត់​។ សូម​ប្រាកដថា ពេល​គេង​គឺ​សមស្រប និង​អនុញ្ញាត​អោយ​កូន​បាន​គេង​នៅពេល​ថ្ងៃ​ប្រសិនបើ​ពួក​គេ​ចង់​គេង​
  • ​សូម​ប្រាកដថា ជុំវិញ​គ្រែ​របស់​កូន​អ្នក​គឺ​មាន​ផាសុខភាព​។ សូមអោយ​មាន​តុក្កតា ឬ​ភួយ និង​អនុញ្ញាត​អោយ​កូន​របស់​អ្នក​ទុក​ទ្វារ​ចំហរ​
  • សូម​រក្សា​នូវ​ទម្លាប់​នៃ​ការ​គេង​ដែល​ល្អ​។ ជៀសវាង​រឿង​ដែល​គួរអោយខ្លាច​
  • ​ប្រសិន​បើ​កូន​របស់​អ្នក​ក្រោក​ឡើង​ដោយ​ការស្រែក ឬ​យំ​, សូម​ធានា​ដល់​ពួកគេ​ថា​មិន​មាន​រឿង​អ្វី​នោះទេ​
  • ផ្តល់​រង្វាន់​ដល់​កូន​របស់​អ្នក​សម្រាប់​ការ​គេង​
  • ចាំ​ថា អត់ធ្មត់​នៅពេលដែល​កូន​របស់​អ្នក​កំពុងតែ​សិក្សា​ពី​ទម្លាប់​នៃ​ការ​គេង​ល្អ​៕
     
ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved