Breaking News
Loading...
Saturday, October 5, 2013

យូរី​ និង​ អាន ​គុណកូឡា ច្បាស់មែនទែន​ហើយ..!


បើទោះបីជា​តារាចំរៀង​ទាំងពីរ ជាពិសេស កញ្ញា យូរីធ្លាប់​បាន​បដិសេធ​អំពីទំនាក់ទំនង​ស្នេហា​រវាង​នាង​និង​ លោក​អាន​ គុណកូឡា​ក៏ដោយ​ ក៏​ជារឿយៗ​គេ​តែងឃើញ​អ្នក​ទាំង​ពីរ​បង្ហាញ​វត្ត​មានស្និទ្ធស្នាល​នឹង​គ្នា​​យ៉ាងចំលែក។

តួយ៉ាង​ដូចពេលនេះ នៅលើ Account Facebook របស់ លោក អាន គុណកូឡា តារាចម្រៀងល្បីឈ្មោះគួរសម ប្រចាំផលិតកម្ម សាន់ដេ បាន​បង្ហោះ​រូបជាច្រើនសន្លឹក ក្នុង​កាយវិការ​កៀកកើយឱបរឹត ជាមួយស្រីស្អាតមុខស្រស់ កញ្ញា យូរី មើលទៅប្រៀបបី ដូចជាគូស្នេហ៍ថ្មោងថ្មី ទាំង​ដែល​កន្លងមកពួកគេទាំងពីរ ធ្លាប់តែចេញមុខប្រកាសក្តែងឲ្យថា ពួកគេមិនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ នេះ​បើ​តាម​ការរៀបរាប់​របស់​គេហទំព័រ Looking Today។

តាម​មតិ​របស់​អ្នក​ជិតស្និទ្ធឹ​នឹងសិល្បៈថា អ្នក​ទាំងពីរ​អាច​នឹង​ធុញទ្រាន់​ព្រោះ​តែ​ពាក្យ​ចចាម​អារ៉ាម​រឿង​​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ពេក ទើប​បង្ហោះ​រូប​កៀក​កើយ​បែបនេះ ដើម្បីថ្កើន​ទៅ​គេវិញ តែការធ្វើ​នេះ ត្រូវ​បាន​មហាជន​ជឿថា គេ​ពិត​ជា​កាន់តែច្បាស់មែន​ទែន​ហើយ បើ​ទោះ​ជា​ធ្លាប់បាន​បដិសេធ​ថា​ គ្រាន់ជាមិត្ត​ជិតស្និទ្ធឹ​ក៏ដោយ។

សូម​អាន យូរី​ថា «ខ្ញុំ​នឹង​បង ​អាន​ គុណកូឡា​ មិន​ពិត​ទេ»

រឺអាន​ផងដែរ ចំណង​ស្នេហ៌ យូរី និង​​អាន គុណកូឡា ​ដល់​ណាហើយ?

សូមបញ្ជាក់ថា អ្នកទាំងពីរ ត្រូវ​គេដឹងថា បានចាប់ផ្តើម​មានចិត្ត​លើ​គ្នា បន្ទាប់ពីលោក អាន​ គុណកូឡា សារភាព​ស្នេហ៌ត្រង់ៗ​ទៅកាន់យូរី តែពេលនោះ យូរី ហាក់មានអារម្មណ៌ស្ទាក់ស្ទើ តែក៏​មិនបានបដិសេធ​ដែរ ជាហេតុ​ធ្វើ​ឲ្យ​ទស្សនិក​ជន​យល់ថា នាង​ក៏​មានចិត្ត​លើ អាន គុណកូឡាដែរ។ តែមួយ​រយៈចុង​ក្រោយនេះ គេពុំសូវ​ឃើញ​អ្នកទាំងពី ចេញទៅណាមកណាទេ ហើយថែម​ទាំង​លេចលឺ​ចចាម​អារ៉ាមថា យូរី មិនហ៊ាន​ចេញ​ដើរ​ជាមួយ លោក​កូឡា​ទេ ព្រោះខ្លាច​មានការយល់ច្រឡំ​ច្រើនជាងនេះ។ យ៉ាងនេះ មានន័យថា យូរីនៅមិនទាន់សម្រេច​ចិត្ត​នៅឡើយ​ទេ តើ​មែនទេ?

7071yuri_and_kola.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved