បច្ចុប្បន្ន​ជន​ពិការ​កំពុង​ទទួល​បាន​សិទ្ធិ​ពិសេស ​​និង​​​ផ្ដល់​​​តម្លៃ​ច្រើន​ជាង​មុន​មិន​ថា ​​នៅ​ក្នុង​សង្គម​រស់​នៅ​ឬ​សង្គម​ការងារ​នោះ​ទេ​។ យ៉ាង​ណា​មិញ​ Alex Minsky ក៏​មិន​ខុស​គ្នា​ដែរ​​ ​ព្រោះ​ថ្វីត្បិត​តែ​គេ​ពិការ​ក្ដី​ប៉ុន្តែ​គេ​នៅ​តែ​អាច​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​​យ៉ាង​ស្រស់​សង្ហា​បាន​។

សូម​ចុច​អាន៖ ​ឆាវ​ឆាវ​ រឿង​​ “​សាមកុក” ​​ជា​នរណា?

បើ​ថត​រូប​ត្រឹម​តែ​មួយ​កំណាត់​លើ​​បុរស​សង្ហា​ Alex Minsky គឺ​ជា​ដូច​ជា​តារា​បង្ហាញ​ម៉ូដ​បុរស​ទូទៅ​ដែរ។ ​​​មុខ​មាត់​ស្អាត​ ​រូបរាង​សង្ហា​ គឺ​​​ទទួល​បាន​ការ​​​​ចាប់​អារម្មណ៍​ទាំង​ក្រមុំ ​​និង​មេម៉ាយ​តែ​បើ​មើល​ពី​ចង្កេះ​ដល់​ក្រោម​គេ​មិន​​ដូច​ជា​មនុស្ស​ទៅ​ទេ​ ​ព្រោះ​គេ​​គ្មាន​ជើង​ខាង​ស្ដាំ។

សូម​អាន៖ គិត​ថា​តារា​​បង្ហាញ​ម៉ូដ​ក្រុម Cambodia Super Model​ រូប​ណា​ស្ថិត​ក្នុង​ចិត្ត​​អ្នក?

​មុន​ពេល​ដែល​បុរស​ពិការ​ជើង​រូប​នេះ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​ជើង​ទោល ​​គេ​គឺ​ជា​ទាហាន​អាមេរិក​​ដែល​ធ្លាប់​ទៅ​បំពេញបេសកកម្ម​​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​​ហើយ​ត្រូវគ្រាប់​បែក​​រង​​របួស​ធ្ងន់ ​​និង​កាត់​ជើង​ស្ដាំ​ចោល​ តែ​ដោយ​កម្លាំង​ចិត្ត​ដ៏​រឹងមាំ​គេ​អាច​មាន​ជីវិត​រស់នៅ​ដូច​ជា​មនុស្ស​ធម្មតា​។

​ថ្ងៃ​មួយ​មាន​អ្នក​ថត​រូប​ម្នាក់​ដែល​ទៅ​ហាត់​ប្រាណ​នៅ​ក្លឹប​ហាត់​ប្រាណ​មួយ​កន្លែង ​​បាន​ជួប​គេ ​​ហើយ​ចាប់​អារម្មណ៍​ចំពោះ​រូបរាង​​បុរស​សង្ហា​ម្នាក់​នេះ​ ​ហើយ​​​​ក៏​ឱ្យ​គេ​​ថត​បង្ហាញ​ម៉ូដ​រហូត​ធ្វើ​ឲ្យ​ Alex Minsky ជា​តារា​បង្ហាញ​ម៉ូដ​​ល្បី​រហូត​ដល់​សព្វ​ថ្ងៃ​នេះ៕​