រូបភាពដ៏អស្ចារ្យរបស់តារាមូដែលស្រី ស្លៀកពាក់ឈុតធ្វើពីទឹកដោះគោ
នេះគឺជារូបប័ណ្ឌប្រកាស ពាណិជ្ជកម្មចាស់ៗ កាលពីសម័យទសវត្ស ឆ្នាំ៥០ ដែលធ្វើឲ្យលោកអ្នកបើកភ្នែកចំហ និងភ្ញាក់ផ្អើលជាមួយនឹងសំលៀកបំពាក់ របស់តារាម៉ូដែលនាសម័យនោះ។
រូបភាពដែលមិនគួរឲ្យជឿទាំងនេះ ត្រូវបានធ្វើឡើយដោយលោក Jaroslav Wieczorkieicz ដែលគាត់ជំនាញខាងថត ជាមួយនឹងវត្ថុរាវ។ រូបថតរបស់គាត់និមួយៗ មិនបានប្រើប្រាស់នូវកម្មវិធីកំព្យូទ័រ photoshop ឡើយ។ តារាម៉ូដែលនិមួយៗ គឺត្រូវបានចាក់ទឹកដោះគោ ពីលើខ្លួនហើយចាប់ផ្ដើមថតយកតែម្ដង។
លោក Jaroslav បានប្រាប់ថា ដើម្បីថតរូបទាំងនេះឡើងបាន គឺគាត់ត្រូវការពន្លឺ និងកាមេរ៉ាធម្មតាមួយតែប៉ុណ្ណោះ វាគ្មានវេទមន្តអ្វីឡើយ។ តារាម៉ូដែលទាំងនោះគឺស្លៀកពាក់តែ ខោក្នុងមួយតែប៉ុណ្ណោះ រីឯខាងលើគឺទទេ ទើបធ្វើឲ្យរូបមានសោភ័ណភាពល្អ។ រូបភាពនិមួយៗប្រើ ២០០ frames ហើយទឹកដោះគោស្រោចនៅកន្លែងផ្សេងៗគ្នា លើខ្លួនរបស់ម៉ូដែល។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពខាងក្រោមនេះ?
0 comments:
Post a Comment