Breaking News
Loading...
Tuesday, October 15, 2013

អីយ៉ា! ពេជ្រ អាវីស្សា ថា​ដើមទ្រូង​នាង​គឺធម្មជាតិ​សុទ្ធសាធ អត់​មានកែកុន​អីទេ..?


តារា​ម៉ូដែល​នឹង​សម្តែង កញ្ញា ពេជ្រ អាវីស្សា​ ត្រូវ​បាន​គេហទំព័រ​ ស៊ីអីអិន ចុះ​ផ្សាយ​ដោយ​ដាក់​ចំណង​ជើងថា «ពេជ្រ អាវីហ្សា ក្រោយ​ពី​កែ​សម្ផ​ស្ស​​រួច បាត់មុខឈឹង» តើ​នាងទៅណា?

គេហទំព័រ​បានរៀបរាប់ថា តារា ​សម្តែង កញ្ញា ពេជ្រ អា​វី​ហ្សា ក៏​ធ្លាប់​បដិសេធ​រួចមកហើយ​ថា ដើមទ្រូង​នាង គឺ​ពី​ធម្មជាតិ​សុទ្ធសាធ ពុំមាន​កែកុន​អ្វី​នោះទេ​។ ក្រោយមកទៀត​បែរជា​ទៅ​កែ​សម្ផស្ស នៅ​ប្រទេស​ថៃ​ទៅវិញ តែ​គេ​មិនដឹងថា នាង​កែកុន​ត្រង់​ណាខ្លះ​នោះទេ​។ គេ​ហទំព័រ ស៊ីអីអិន​បាន​ដក​ស្រង់​សម្តី​អ្នក​ជិតស្និទ្ធឹថា​ ​អ្នក​ជិតដិត​តារា​រូបនេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ការដែល​តារា​សម្តែង​ក​ញ្ញា ពេជ្រ អា​វី​ហ្សា មិន​បង្ហាញមុខ ក្រោយពេល​កែ​សម្រស់​នេះ គឺ​បណ្តាលមកពី​នាង​កែ​មិន​សម​ទម្រង់​មុខ ពោលគឺ​ពេល​កែ​រួចហើយ សម្រស់​នាង​អន់​ជាង​កាលពី​មិនទាន់​កែ​ទៅទៀត ហេតុ​ដូច្នេះហើយ ទើប​តារា​រូបនេះ មិនទាន់​បង្ហាញមុខ ព្រោះតែ​ខ្លាច​គេ​រិៈ​គន់​។​

ប្រភពដដែល​នេះ បន្ត​ឱ្យដឹងទៀតថា បើតាម​ព័ត៌មាន​គេ​បានដឹង​ឮថា ពេជ្រ អា​វី​ហ្សា ត្រៀម​ទៅ​កែ​សម្រស់​ជាថ្មី​ម្តងទៀត ដើម្បី​ប៉ះប៉ូវ​សម្រស់​ឡើងវិញ​ នេះបើតាម​ការរៀបរាប់​របស់​ ស៊ីអីអិន។​ ជុំវិញ​បញ្ហា​តារា​សិច​ស៊ីសាច់​សរ​ខ្ចី ពេជ្រ អា​វី​ហ្សា បាត់​មុខ​ក្រោយពី​កែ​សម្ផស្ស ដោយ​មិនអាច​សុំ​ការបកស្រាយ​បាន​នោះទេ ដោយ​ទូរស័ព្ទ​ជាប់រវល់​មិនមាន​អ្នកទទួល​។​

កញ្ញាពេជ្រ អាវីស្សា ត្រូវបាន​ប្រិយមិត្តទទួលស្គាល់ថា ជាតារាសិចស៊ី ហ៊ានបញ្ចេញ់សម្រស់​បង្អូត​ប្រិយមិត្ត​ មិនចាញ់តារាជើងចាស់​ប៉ុន្មាន​នោះ​ទេ ជាពិសេស​អ្វីដែល​ធ្វើ​ឲ្យ​គេ​ស្គាល់នាង​កាន់​តែខ្លាំងនោះ គឺការបញ្ចេញ់​រូបភាព​សិចស៊ី ជាមួយ​លោក អេនឌី។ ក្រោយ​មក​កិត្តិស័ព្ទ​របស់​នាង​គឺដូចជា​ពន្លឺដួងខែ ភ្លឺចិញ្ចាចចិញ្ចែង​តែម្តង។

អានផងដែរ ពេជ្រ អាវីស្សា បណ្តើរ​ អេនឌី ធ្វើ​ឲ្យ​គេនឹក​ឃើញ​ដល់​រូបភាព​សិចស៊ី​របស់ពួកគេ

ទើបតែមួយរយៈ​ពេល​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដែល​មិន​បាន​ឃើញ​នាង​បង្ហាញវត្តមាន​ជាសាធារណៈ ទៅជាក្នុងកម្មវិធីទូរទស្សន៌ រឺ​កម្មវិធី​កំសាន្ត​របស់មិត្តភក្តិ​ក៏ដោយ។ តែប្រភព​ខាងលើ​បានប្រាប់ច្បាស់​ហើយថា នាង​រវល់ទៅកែសម្ផស្ស​នៅ​ប្រទេសថៃ។

http://image.neavea.com/khmer/aviza/pich_aviza6.jpg

http://image.neavea.com/khmer/aviza/pich_aviza4.jpg

http://image.neavea.com/khmer/avisa/PechAvisa08.jpg

សូមជូនពរ ពេជ្រ អាវីស្សា ឲ្យ​ទទួល​បានជោគជ័យ​ក្នុងការ​កេសម្ផស្សនេះ...!

4219avisa_pich.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved