Breaking News
Loading...
Friday, October 11, 2013

រត់ចូលរថយន្ត កុងតឺន័រ កិនស្លាប់មួយរំពេច, នគរបាលចរាចរ អំពាវនាវ ស្វែងរកសាច់ញាតិ


ភ្នំពេញ៖ បុរសវ័យ ជាង៣០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយជនរងគ្រោះ រូបនេះ បានរត់ចូលក្នុង រថយន្តកុងតឺន័រ ពេលកំពុងបើកតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតភ្លើងស្តុបផ្លូវ ចូលវត្តនាគវ័ន្ត ក្នុងខណ្ឌទួលគោក កាលពីវេលាម៉ោង ប្រមាណ ៤៖៤០នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នេះ ប៉ុន្តែក្រោយកើតហេតុ រថយន្តកុងតឺន័រ បានបើកគេចខ្លួនបាត់។

សន្តិសុខយាមប្រចាំការ នៅក្រុមហ៊ុន នីកូ ដែលឃើញហេតុការណ៍នេះ ផ្ទាល់ភ្នែក បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ដោយដើរឆ្លងផ្លូវ លុះដល់ឃើញ រថយន្តកុងតឺន័រ បើកពីទិសខាងលិច ទៅទិសខាងកើត ជនរងគ្រោះបានរត់ចូល រថយន្តតែម្តង បណ្តាលឲ្យកិនស្លាប់ភ្លាមៗ តែម្តង។ យ៉ាងណាក៏ដោយ គ្មាននរណាស្គាល់ អត្តសញ្ញាណ ជនរងគ្រោះនោះទេ។

ក្រោយកើតហេតុ កម្លាំងនគរបាល ចរាចរជើងគោក បានចុះទៅជួយ អន្តរាគមន៍ ដោយនាំយកសព ជនរងគ្រោះទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចំាសាច់ញាតិរបស់សព ទៅទទួលយកធ្វើបុណ្យ តាមប្រពៃណី។

ជាមួយគ្នានេះ មន្រ្តីនគរបាល ចរាចរជើងគោក បានអំពាវនាវ ដល់បងប្អូនណា ដែលបាត់សាច់ញាតិ សូមមកពិនិត្យសព ដែលតម្កល់ទុក នៅវត្តទឹកថ្លា ឫអាចទាក់ទង ទៅការិយាល័យចរាចរ ជើងគោក ។

សពជនរងគ្រោះមាន សម្បុរស ពាក់អាវពណ៌ស និងមានកម្ពស់ជាង១,៦០ម៉ែត្រ៕











0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved