Breaking News
Loading...
Monday, October 28, 2013

នារីម្នាក់ មានមោទនភាព ចំពោះការប្រើភ្លើង ដុតកន្ទុយឆ្មាទាំងរស់ (មានវីដេអូ)


នារីម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីមានអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក ធ្វើការរាយការណ៍ទៅកាន់ ប៉ូលីសអំពីសម្មភាពធ្វើបាបសត្វនោះ។

តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា នារីនេះមានឈ្មោះ Monica Pauline Ferreri អាយុ ២៧ឆ្នាំ ជាអ្នករស់នៅក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិក បានមានមោទនភាពជាខ្លាំង ទៅលើការដុតកន្ទុយឆ្មារបស់ខ្លួន ទាំងរស់។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺនាងបានថតរូប និងវីដេអូ បញ្ចូលទៅកាន់ហ្វេកប៊ុផងដែរ។ ស្របពេលនោះបុគ្គលិកនៃខាងត្រួតពិនិត្យសត្វ បានទទួលនូវការរាយការណ៍ ពីវីដេអូដែលបានធ្វើការបញ្ចូលទៅក្នុងហ្វេកប៊ុក ពីអ្នកប្រើប្រាស់ហ្វេកប៊ុកម្នាក់ ដែលជាអ្នករស់នៅ Boston រដ្ឋ Massachusetts នឹងឈានទៅដល់ការចាប់ខ្លួនតែម្ដង នៅក្នុងការិយាល័យធ្វើការរបស់នាង។

យ៉ាងណាមិញ ឆ្មានេះមានអាយុ ១៥ឆ្នាំ ដែលនៅពេលនេះ វាកំពុងតែទទួលការថែរក្សាពី បុគ្គលិកត្រួតពិនិត្យសត្វនៅ Redlands ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved