Breaking News
Loading...
Thursday, October 17, 2013

ចោរដាច់យ៉ៃ លួចម៉ូតូឆាលី អ្នកលក់ បន្លែ ត្រូវប្រជាពលរដ្ឋ ស្វាគមន៍ ស្ទើរស្លាប់


ភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាចោមរោម និងព្រួតវាយមួយដៃ មួយជើង ទៅលើចោរ ដាច់យ៉ៃម្នាក់ក្រោយ ពីធ្វើសកម្មភាព លួចម៉ូតូឆាលី របស់ស្ដ្រីលក់ បន្លែ ប៉ុន្ដែ មិនទាន់ជិះចេញបានប៉ុន្មានផង ក៏ ត្រូវជនរងគ្រោះឃើញទាន់ ហើយស្រែក ឆោឡោ ផ្អើលដល់ ប្រជាពលរដ្ឋជិតខាងនាំ គ្នាជួយដេញចាប់ ហើយវាយកុំតែបានកម្លាំង សមត្ថកិច្ចទៅទាន់ កុំអីស្លាប់បាត់ទៅហើយ ព្រោះតែតុលាការប្រជាជន ។

ការចោមរោម វាយចោរលួចម៉ូតូបង្កឱ្យ មានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទីនោះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ ចំណុចទីប្រជុំជន ផ្លូវលេខ ២០០២ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមមន្ដ្រីនគរបាល មូលដ្ឋានដែល ចុះទៅជួយអន្ដរាគមន៍នៅកនែងកើតហេតុ នោះបានឱ្យដឹងថា ចោរលួចម៉ូតូដាច់យ៉ៃរូប នេះ ឈ្មោះ ម៉ី ចំរើន ហៅ អាស្ទីច អាយុ ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែក ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ  ម័រ លីដា ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរ លក់បន្លែ នៅមុខរោងចក្រវ៉ាអូឡែត ស្នាក់ នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា មុន ពេលកើតហេតុ ស្ដ្រីរងគ្រោះបានទុកម៉ូតូឆា លីរបស់ខ្លួន នៅជិតតូបលក់បន្លែដោយមិន បានចាក់សោរម៉ូតូនោះទេ ហើយពេលជន រងគ្រោះ កំពុងអង្គុយលក់ភ្លេចខ្លួនស្រាប់តែ លេចមុខជនសង្ស័យរូបនេះ ដើរមកឡើង ជិះម៉ូតូចេញទៅតាមផ្លូវ២០០២ ។ ប៉ុន្ដែ ភ្លាមៗនោះ ស្ដ្រីរងគ្រោះឃើញទាន់បាន ស្រែកឆោឡោ ផ្អើលអស់ប្រជាពលរដ្ឋ និង ក្រុមអាជីវករផ្សេងទៀត ស្ទុះទៅដេញចាប់  ជនសង្ស័យពេលកំពុងជិះម៉ូតូ ហើយនាំគ្នា វាយមួយដៃមួយជើងម្នាក់ ស្ទើរស្លាប់កុំតែ បានសមត្ថកិច្ចទៅជួយទាន់ ។ បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved