Breaking News
Loading...
Thursday, October 17, 2013

ខ្ចីម៉ូតូមិត្ដភ័ក្ដិ មកដើរលេង ជាមួយ សង្សារ ត្រូវមិត្ដភ័ក្ដិសង្សារ ដាក់ថ្នាំយកម៉ូតូ បាត់


ភ្នំពេញ ៖ នារីម្នាក់ បានខ្ចីម៉ូតូពីមិត្ដភ័ក្ដិ នៅកន្លែងធ្វើការជាមួយគ្នា ម៉ាកស្កុបពីពណ៌ ផ្កាឈូក ស៊េរីឆ្នាំ ២០១១ ដើម្បីយកទៅ ដើរលេង ជាមួយសង្សាររបស់ខ្លួន ប៉ុន្ដែ សំណាងអាក្រក់ ត្រូវមិត្ដភ័ក្ដិសង្សារប្រើល្បិច ដោយទិញទឹកក្រឡុក រួចដាក់ថ្នាំសណ្ដំឱ្យ ពួកគេទាំង២នាក់ផឹក ហើយលួចយកម៉ូតូ ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ។ ប៉ុន្ដែ ជនសង្ស័យដែលស៊ីដាច់ម៉ូតូសង្សារមិត្ដភ័ក្ដិ របស់ខ្លួនខាងលើនេះ ត្រូវបានកម្លាំងអាវុធ ហត្ថ ខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ ហើយ ឈានទៅដល់ការចាប់ខ្លួន ក្នុងរយៈពេល ១០ថ្ងៃ ក្រោយធ្វើសកម្មភាព ។

មន្ដ្រីអាវុធហត្ថខណ្ឌដូនពេញ បាន និយាយថា ការឃាត់ខ្លួនជនសង្ស័យស៊ីដាច់ ម៉ូតូសង្សារមិត្ដភ័ក្ដិខាងលើនេះ បានធ្វើ ឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅម្ដុំផ្សារ សូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ រួមជាមួយយុវជនម្នាក់ទៀត ប៉ុន្ដែត្រូវ បានមន្ដ្រីអាវុធហត្ថអះអាងថា ពុំមានការ ជាប់ពាក់ព័ន្ធនោះឡើយ គ្រាន់តែរួមដំណើរ ជាមួយជនសង្ស័យប៉ុណ្ណោះ ។

មន្ដ្រីអាវុធហត្ថបានបន្ដថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះ ប៉ិច ដាវីន អាយុ ១៩ឆ្នាំ មុខរបរ សិស្សសាលា សិល្បៈ ស្នាក់នៅផ្ទះជួលម្ដុំកាណាឌីយ៉ាតាម បណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកមិត្ដភ័ក្ដិ ដែលរួមដំណើរ ហើយត្រូវសមត្ថកិច្ចឃាត់ ខ្លួនយកមកសួរនាំដែរនោះ ឈ្មោះ ឈួន ចាន់ឌី អាយុជាង ២០ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ ផ្ទះជួលម្ដុំកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯនារីរងគ្រោះ ឈ្មោះ ធូ ស្រីម៉ុច អាយុ១៨ឆ្នាំ មុខរបរ បុគ្គ លិកនៅក្រុមហ៊ុនសំណង់ ស្នាក់នៅផ្ទះលេខ ១៤១ ផ្លូវលេខ ១៣ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។

បើតាមមន្ដ្រីអាវុធហត្ថ មុនពេលកើត ហេតុកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នារីរងគ្រោះបានខ្ចីម៉ូតូមិត្ដភ័ក្ដិនៅ កន្លែងធ្វើការ ម៉ាកស្កុបពី ពណ៌ផ្កាឈូក ស៊េរី ឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ ១អាអ៊ិច ៦១២០ បានទៅឌុបសង្សាររបស់ខ្លួនដើរ លេង ។ មន្ដ្រីអាវុធហត្ថ បានបន្ដទៀតថា ពេលនោះ ពួកគេទាំង២នាក់ បានពឹងឱ្យជន សង្ស័យ ដែលជាមិត្ដភ័ក្ដិខាងប្រុសទៅទិញ ទឹកក្រឡុកឱ្យផឹក ជាការ ផ្ដល់ឱកាសឱ្យរូប គេ លួចដាក់ថ្នាំសណ្ដំ ដើម្បីលួចយកម៉ូតូ ។

ក្រោយពីនារីរងគ្រោះ និងសង្សារធ្វើដំណើរ ទៅស្នាក់នៅចំណុចផ្ទះលេខ ៥អា ផ្លូវលេខ ៦០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រួច បានផឹក ទឹកក្រឡុក ដែលជនសង្ស័យទិញឱ្យ ស្រាប់តែងងុយដេក ទន់ដៃទន់ជើង មិនដឹង ខ្លួន ពេលដឹងខ្លួនឡើងបាត់ម៉ូតូ និងទូរស័ព្ទ ដៃ១គ្រឿង ទើបនាំគ្នាឆោឡោប្ដឹងទៅសមត្ថ កិច្ចតែម្ដងទៅ ។

ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ នារីរងគ្រោះ មេបញ្ជាការអាវុធហត្ថខណ្ឌ ដូនពេញ លោក ថោង ពិសិដ្ឋ បានបញ្ជាឱ្យ កម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវហើយ ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ នេះតែម្ដងទៅ ។ បច្ចុប្បន្ន ជនសង្ស័យរូប នេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅទី បញ្ជាការដ្ឋាន អាវុធហត្ថ ខណ្ឌដូនពេញដើម្បី បញ្ជូនទៅកាន់ ទីបញ្ជាការអាវុធហត្ថរាជ ធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕




រូបខាងឆ្វេងជនសង្ស័យដែលស៊ីដាច់ម៉ូតូសង្សារមិត្តភ័ក្តិ

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved