Breaking News
Loading...
Thursday, October 17, 2013

សំណាងមួយក្នុង ១លានគ្រោះថ្នាក់ ដែលក្មេងប្រុសម្នាក់ត្រូវរថយន្ត បុកគៀបជញ្ជាំង


ហេតុការណ៍ដ៍គួរអោយរន្ធត់ មួយបានកើតឡើង ដោយសារ រថយន្ត២រឿង បើកបុកគ្នារួច ជ្រុលទៅបុករទេះ កូនក្មេងគៀបជាប់ជញ្ជាំង។ តាមប្រភពពត៌មាន បានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើងដោយសារតែ រថយន្ត២គ្រឿង បានបុកគ្នា ហើយក៍ជ្រុលទៅបុក រទេះកូនក្មេងមួយទៀត គៀបជាប់ជញ្ជាំង ខណៈពេលឪពុកម្តាយរបស់គេ កំពុងរុញតាមផ្លួវ។ ក្រោយកើតហេតុក្មេងប្រុសម្នាក់នោះ បានស្រែកយំ ហើយវាពិតជាសំណាងល្អខ្លាំងណាស់ ព្រោះក្មេងប្រុសម្នាក់នោះ មិនទទួលរងរបួស នោះទេ។ តាមសំដីរបស់ បុរសម្នាក់ដែលជាម្ចាស់ រថយន្តពណ៌ខៀវ ដែលបុកក្មេងប្រុសនោះ បានអោយដឹងថា លោកបានធ្វើដំណើរ ស្របទិសគ្នាជាមួយ ក្មេងប្រុសម្នាក់នោះ ស្រាប់តែមកដល់ ចំនុចកើតហេតុ មានរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរ បញ្ច្រាស់ទិសគ្នា បុករថយន្តគាត់ ហើយរេចង្កូត ទៅបុករទេះក្មេងប្រុសនោះតែម្តង។ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយនេះ មិនបណ្តាលអោយ មានអ្នករងរបួសធ្ងន់ធ្ងរនោះឡើយ ហើយពេលនេះ⁣ពួកគេកំពុងតែ ធ្វើការដោះស្រាយបញ្ហា ទៅតាមផ្លូវច្បាប់៕


article-2462618-18C5146A00000578-622_306x423 article-2462618-18C6583E00000578-497_306x423

article-2462618-18C6582900000578-424_306x425 article-2462618-18C5146600000578-415_634x463

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved