Breaking News
Loading...
Thursday, October 17, 2013

ប្រទះឃើញ គ្រោងឆ្អឹងមនុស្ស នៅសល់តែ លលាដ៍ក្បាល និងឆ្អឹងជំនីរ នៅក្បែរ ផ្លូវជាតិលេខ៤


ព្រះសីហនុ៖ ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល នៅពេលដែល ក្មេងៗ ឃ្វាលគោ ក្នុងភូមិមួយ ក្រុមរត់ទាំង ត្រហេបត្រហបប្រាប់ថា ឃើញគ្រោងឆ្អឹងមនុស្ស នៅសល់តែលលាដ៍ក្បាល និងឆ្អឹងជំនីរ ខ្លះៗ ចំណែកឆ្អឹងដៃ ជើង បាត់អស់ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ក៏នាំគ្នាទៅមើល រួចក៏រាយការណ៍ទៅសមត្ថកិច្ច ។

លោកវរសេនីយ៍ត្រី ហ៊ី ដូង អធិការ នគរបាល ស្រុកកំពង់សីលា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ថា បន្ទាប់ពីទទួល បានព័ត៌មាន ពីប្រជាពលរដ្ឋថា ឃើញគ្រោងឆ្អឹងមនុស្ស លោកក៏បាន បញ្ជាឱ្យមន្រ្តី នគរបាលរបស់លោក ទៅធ្វើការត្រួតពិនិត្យ កោសល្យវិច័យរួចហើយ ប៉ុន្តែដោយសារ តែគ្រោងឆ្អឹងនេះ មានរយៈពេលយូដូច្នេះ មានការពិបាកធ្វើការស្រាវជ្រាវ ខ្លាំងណាស់ ហើយយើងមិនអាច បញ្ជាក់អត្តសញ្ញាណ ព្រមទាំងមូលហេតុ បានទេ ហើយឥឡូវលោកកំពុង សុំគោលការណ៍ពីថ្នាក់លើ ថាតើត្រូវសំរេចបែបណា ? ។

លោកអធិការ បញ្ជាក់ប្រាប់ថា គ្រោងឆ្អឹងដែលប្រជាពលរដ្ឋ ប្រទះឃើញនេះ ស្ថិតនៅជិត ទួលសំណាង ក្នុងដីរបស់ប្រជាពលរដ្ឋ ដែលមានព្រៃរបោះដើមឈើតូចៗ ហើយស្ថិតនៅ ក្រោមដើមអាកាស្យា ចូលពីផ្លូវជាតិ ប្រហែល៣០ម៉ែត្រ ក្បែរផ្លូវចូលរមនីយដ្ឋានថ្មររូង តាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ១១៨-១១៩ ក្នុងភូមិស្ទឹង សំរោង ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានប្រាប់ថា កាលពី២ឆ្នាំមុន នៅកន្លែងកើតហេតុនេះ មានធំក្លិនស្អុយ តែមិនមាននរណា ចាប់អារម្មណ៍ ។ ទើបតែពេលនេះទើបដឹងថា មានមនុស្សស្លាប់ ហើយគ្រោងឆ្អឹងនេះ ប្រហែលជាស្លាប់នៅកន្លែងផ្សេង ហើយយកមកប្លុងចោលនៅទីនេះ ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved