Breaking News
Loading...
Friday, October 11, 2013

​បន្លែ​ពណ៌​បៃតង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​


​ការ​ទទួលទាន​បន្លែ​ពណ៌​បៃតង​តែងតែមាន​ទំនាក់ទំនង​នឹង​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព ហើយ​ការសិក្សា​ក៏​បាន​បញ្ជាក់​អំពី​ឥទ្ធិពល​នេះ​ចំពោះ​ការបង្ការ​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ​។ បើ​យោង​ទៅ​តាម​ការសិក្សា​ដែល​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Leicester បានអោយដឹងថា របប​អាហារ​ដែល​មាន​បន្លែ​ពណ៌​បៃតង​ច្រើន​ពិតជា​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​យ៉ាង​ពិសេស​។

​ចំពោះ​បន្លែ​ដែល​មាន​ពណ៌​ខុស​ពី​បៃតង​ដូចជា​មិន​មាន​ឥទ្ធិពល​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​សោះ ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ជា​រៀងរាល់ថ្ងៃ ត្រូវបាន​គេ​រកឃើញ​ថា ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​រហូតដល់ ១៤​ភាគរយ​។ ការសិក្សា​ទៅលើ​មនុស្ស​ចំនួន ២២០០០០​នាក់ ដែល​ជា​ការស្រាវជ្រាវ​ទ្រ​ង​ទ្រាយ​ធំ​បាន​ធ្វើអោយ​ការរកឃើញ​នេះ​មាន​ការវិភាគ​យ៉ាង​ទូលំទូលាយ​មួយ​។

​អ្នក​ស្រាវជ្រាវ​ជាច្រើន​មិន​បាន​ផ្តល់​នូវ​មូលហេតុ​ពិតប្រាកដ​ណាមួយ​ចំពោះ​រឿង​នេះ​ទេ ប៉ុន្តែ​ពួកគេ​ប៉ាន់ស្មាន​ថា បន្លែ​ទាំងអស់នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​អង់​ទី​អុកស៊ី​ដង់​យ៉ាង​ច្រើន ហើយ​ប្រហែលជា​មាន​ជាតិ​ម៉ាញ៉េស្យូម​ខ្ពស់​ទៀតផង​។ ការ​ទទួលទាន​ស្ពៃ​ពណ៌​បៃតង និង​ជី​វ៉ាន់ស៊ុយ គឺជា​របប​អាហារ​មួយចំនួន​ដែល​ស្ថិតនៅក្រោម​ការស្រាវជ្រាវ​។ សមាសធាតុ​អង់​ទី​អុក​ស៊ីដង់​នៃ​សារធាតុ Beta-Carotene, វីតាមីន C Sand Polyphenols ត្រូវបាន​គេ​រកឃើញ​ក្នុង​បន្លែ​ទាំងនេះ ព្រមទាំង​មាន​ជាតិ​ម៉ាញ៉េ​ស្យូម និង​ខ្លាញ់​ប្រភេទ Polyunsaturated Fatty Acids សម្រាប់​ជួយ​អោយមាន​សុខភាព​ល្អ និង​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​ទៀតផង​៕

 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved