Breaking News
Loading...
Friday, October 11, 2013

ទស្សនា​ភាពរុងរឿង​នៃ​អាណាចក្រ​ខ្មែរ​សម័យ​អង្គរ (វីដេអូឯកសារ)


នៅ​ក្នុង​​អំ​ឡុង​​ស​ត​វ​ត្សរ៍​​ទី​៩​ នៅ​​ក្នុង​​ពេល​​ដែល​​អឺរ៉ុប​​កំពុង​​ឆ្លង​កាត់​​នូវ​​យុគ​ខ្មៅ​​ងងឹត ក្រោយ​​ការ​​ដួល​រលំ​​នៃ​​ចក្រ​ភព​​រ៉ូម ហើយ​​ចក្រ​ភព​​អារ៉ាប់​​កំពុង​ស្គាល់​​ភាព​​រុង​រឿង​ វាត​ទី​​កាន់​កាប់​ទឹក​ដី​​នៅ​​ប៉ែក​ខាង​ត្បូង និង​​ខាង​​កើត​​នៃ​​តំបន់​​មេ​ឌី​ទែ​រ៉ា​ណេ។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឯណោះវិញ អាណាចក្រ​មួយ​ក៏​កំពុង​តែ​ងើបឡើង និង​ស្គាល់​ភាព​រុងរឿង​ខ្លាំង​ដែរ នោះគឺ អាណាចក្រ​ខ្មែរ។

តាមរយៈ​ការសិក្សា​របស់​អ្នក​បុរាណវិទ្យា គេរកឃើញ​ថា នៅ​ត្រង់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ មាន​មនុស្ស​រស់នៅ​ដើមដំបូង តាំង​ពី​ប្រមាណ​ជា ៤២០០ឆ្នាំ​មុន​គ.ស ពោលគឺ ប្រមាណ​ជា​ជាង ៦ពាន់​ឆ្នាំមុន​សម័យកាល​បច្ចុប្បន្ន។ ប្រជាជន​នៅ​តំបន់​នេះ​បាន​ចាប់ផ្តើម​ងាកចេញ​ពី​ការរស់​នៅ​បែប​បុរេ​ប្រវត្តិ មក​​ចាប់​ប្រកបរបរ​កសិកម្ម រួចហើយ​​បន្តិចម្តង​បាន​បង្កើត​ទៅ​ជា​រដ្ឋមួយឡើង នៅ​អំឡុង​សតវត្សរ៍​ទី១​គ.ស គឺ​នគរ​​គោកធ្លក (ឬ​នគរ​ភ្នំ ) ដែល​ក្នុង​ឯកសារ​ចិន​ហៅ​ក្លាយ​មក​ជា “ហ៊្វូណន”។


អត្ថបទដកស្រង់៖ គេហទំព័រ​វិទ្យុ​បារាំងអន្តរជាតិ ដោយ លេង ឌីណា

វីដេអូ៖ EBS 3D Documentary

2187great_khmer_empiore.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved