Breaking News
Loading...
Tuesday, October 29, 2013

ពិធី​បង្ហាញ​ម៉ូដ​ចម្លែក​ដែល​តារា​ម៉ូ​ដែល​សុទ្ធតែ​តុបតែង​បន្លែ​ផ្លែ​និង​ស្លឹកឈើ​


​ស៊ា​ង​ហៃ៖ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន ក៏ដូចជា​អតិថិជន អ្នករៀបចំ ឬ​អ្នកដឹកនាំ​ពិធី​តែងតែ​រក​វិធី​ប្លែកៗ​មក​តុបតែង​កាយ​។ ជាកស្តែង ពិធី​បង្ហាញ​ម៉ូដ​ចម្លែក​មួយ​ដែល​តារា​ម៉ូ​ដែល​សុទ្ធតែ​តុបតែង​បន្លែ​ផ្លែឈើ​ចម្រុះ​មាន​ដើម ស្លឹក ផ្កា ផ្លែ​ធ្លាក់​រយីងរយោង ចាំង​ឆ្លុះ​ជាមួយ​រូបរាង​ដ៏​សិច​ស៊ី​គួរ​គយគន់​។ នេះ​បើតាម​វេ​ប​សាយ​បរទេស ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ​។​

​ពិធី​បង្ហាញ​ម៉ូដ​ចម្លែក​ដែល​តារា​ម៉ូ​ដែល​សុទ្ធតែ​តុបតែង​កាយ​លើក​សម្រស់​ជាមួយ​បន្លែ​ផ្លែឈើរ​ណេង​រណោង​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 25 ខែតុលា ដែលជា​បង្ហាញ​ម៉ូដ Catwalk នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ពូ​ដុង ក្រុង​ស៊ា​ង​ហៃ​សម្រាប់​ការបង្ហាញ​សមិទ្ធផល​ថ្មីៗ​នៃ​វប្បធម៌​នៅ​ជនបទ ឆ្លេះ​បញ្ចាំង​នូវ​ជីវភាព​អ្នកស្រែ​ចម្ការ​ច្បារ​ដំណាំ សុទ្ធតែជា​កសិផល​រប​ស់​ប្រជាកសិករ​។ ក្រុម​នៃ​គំរូ​រាងកាយ​តារា​បង្ហាញ​ម៉ូដ​ទាំងអស់​ត្រូវ​លាប​ពណ៌​មួយ​ដែល​ត្រូវបាន​ពាក់​ការតុបតែង​បន្លែ​បន្ថែមទៀត​នៅលើ​ដងខ្លួន​ដ៏​ល្វត​ល្វន់​របស់​ពួកវា​។ ទោះបីជា​សីតុណ្ហភាព​នេះ​បានចាប់ផ្តើម​ត្រជាក់​រួចទៅហើយ​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ ហាក់ដូចជា​ត្រជាក់​ណាស់​នោះ ក៏​ពិធី​នេះ​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទស្សនិកជន និង​អតិថិជន​ជិត​ឆ្ងាយ​៕​

29f1 29f2 29f3

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved