ខឹងប្តីមានស្រី និងស្រវឹងរាល់ថ្ងៃ ផឹកថ្នាំជ្រលក់មុងប៉ងសម្លាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដោយសារខឹងប្តីមានស្រី ផឹកស៊ីស្រវឹងរាល់ថ្ងៃមិនគិតគូប្រពន្ធ កូនបានគិតខ្លីផឹកថ្នាំជ្រលក់មុខប៉ងសម្លាប់ខ្លួន ត្រូវក្រុមគ្រួសារបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៩ តុលា ២០១៣ ក្នុងភូមិត្រពាំងជុំ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ក្រុមគ្រួសារស្ត្រីប៉ងសម្លាប់ខ្លួនបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះដួង សារ៉ាត់ អាយុ៣៧ឆ្នាំ មានប្តីឈ្មោះសំណាង អាយុ៣៥ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានកូនចំនួន២នាក់។
0 comments:
Post a Comment