Breaking News
Loading...
Wednesday, October 9, 2013

ជាង​៧០​ម៉ឺន​នាក់​ចូលរួម​ដង្ហែ​សព​លោក​រ៉ាប់​ប៊ី​អាយុ​៩៣​ឆ្នាំ​


ហ្ស៊េ​រុយ​សា​ឡិ​ម៖ មនុស្ស​ជាង​៧០០០០០​នាក់​អម្បូរ​ជ្វី​ហ្វ​បានមក​ចូលរួម​ដង្ហែ​សព​លោក​រ៉ាប់​ប៊ី អូ​វា​ឌៀ យ៉ូ​សេ​ហ្វ (Rabbi Ovadia Yosef) ដែល​បានធ្វើ​មរណកាល​នៅពេល​ង​អាយុ​៩៣​ឆ្នាំ កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​ វេ​ប​សាយ​បរទេស​ផ្សាយ​កាលពី​ថងៃទី​៨ តុលា ឆ្នាំ​២០១៣​នេះ​។​ ​ ​បុរស​ចំណាស់​រូបនេះ លោក​Rabbi Ovadia Yosef ជា​ជន​មាន​ឥទ្ធិពល​មួយរូប​នៃ​អម្បូរ​ជ្វី​ហ្វ​អ៊ីស្រាអែល នៃ​បព្វ​ការី​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង ដោយ​លោក​បានធ្វើ​មរណកាល​ទៅ​កាលពី​ថ្ងៃ​ចន្ទ​ក្រោយ​ចូល​ពេទ្យវះកាត់​បេះដូង​ជាច្រើន​ខែ​។​

លោក Micky Rosenfeld មន្ត្រី​អ្នកនាំពាក្យ​ប៉​លិ​សបាន​ប្រាប់​Twitter​ថា ៖ “​យើង​អាច​ប៉ាន់​ស្មានថា មនុស្ស​ជាង​៧០០០០០​នាក់​បានមក​ចូលរួម​ដង្ហែ​សព ដែល​មិន​ធ្លា​បើ​មាន​ពីមុន​កន្លងមក​។ យើង​បាន​បាត់បង់​លោក​ឪ​របស់​យើង​ដែល​គ្មាន​អ្នកណា​ជំនួស​បាន​។​ ដោយសារតែ​មនុស្ស​ចូលរួម​ច្រើន​រហូតដល់​ជាង​៧​សែន​នាក់ បាន​ចាត់​កម្លាំង​រាប់ពាន់នាក់​ជួយ​សម្រួល​សណ្តាប់ធ្នាប់រ​បៀ​ប​រៀបរយ ហើយ​ទោះបីជា​បែបនេះ​ក្តី​ក៏មាន​អ្នករបួស យ៉ាងតិច​៣០០​នាក់​ដោយសារ​ការ​ប្រជ្រៀត​គ្នា​ដើម្បី​បាន​ប៉ះ​រថយន្ត​ដឹក​សព​លោក​ផងដែរ​៕

09a3

 

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved