Breaking News
Loading...
Wednesday, October 9, 2013

ថតជាប់សកម្មភាពសត្វគីង្គក់បីសត្វកណ្តុរឆ្លងកាត់ស្រះទឹក មិនគួរឲ្យជឿ


ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ធម្មជាតិរបស់សត្វគឺត្រូវប្រជែងគ្នារស់យ៉ាងស្វិតស្វាញ នៅកន្លែងដែលពួកវាស្នាក់នៅ តួយ៉ាងដូចជាសត្វដែលមានសារជាតិសាហាវ រមែងតែងតែតាមប្រមាញ់សត្វដែលជាចំណីរបស់ខ្លួន ពោលគឺធ្វើយ៉ាងម៉េច ឲ្យតែពួកវារស់នៅបាននៅលើផែនដីយើងនេះ។

ក្នុងនោះ គេក៏មិនសូវប្រទះឃើញសត្វពីរប្រភេទផ្សេងៗគ្នា ចេះជួយគ្នាពេលមានអាសន្ននោះទេ លើកលែងតែសត្វដែលមានពូជអម្បូរដូចគ្នា ទើបពួកវាចេះជួយគ្នាទៅវិញទៅមក។

ប៉ុន្តែស្រាប់តែថ្មីៗនេះ យោងតាមគេហទំព័រដេលីម៉ែល របស់ចក្រភពអង់គ្លេស បានចេញផ្សាយនូវអត្ថបទសារព័ត៌មានមួយ ដោយបានបង្ហាញពីរូបភាពដ៏កម្រជាច្រើនសន្លឹក ដែលសត្វគីង្គក់មួយក្បាលមានទឹកចិត្តជួយគ្នាជាខ្លាំង ដោយឲ្យសត្វកណ្តុរមួយក្បាលទៀត ជិះពីលើខ្នងរបស់វា ដើម្បីហែលឆ្លងកាត់ស្រះទឹកមួយ នាទីក្រុង Lucknow ភាគខាងត្បូងប្រទេសឥណ្ឌា កន្លងទៅនេះ។

រូបភាពក៏កម្រជាច្រើនសន្លឹកនេះ ត្រូវបានថតជាប់ដោយភ្ញៀវទេសចរណ៍ម្នាក់ ដែលមានឈ្មោះថា Azam Husain ដែលពេលនោះគាត់កំពុងតែសម្រាកលេងនៅក្បែរស្រះទឹកនោះ ស្រាប់តែប្រទះឃើញហេតុការណ៍ដ៏អស្ចារ្យនេះ ក៏ទាញយកកាម៉េរ៉ារបស់គាត់ ផ្តិតយករូបភាពទាំងនេះតែម្តងទៅ។

ដូចនេះបើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទឹកចិត្តរបស់សត្វគីង្គក់ដែលបានជួយសត្វកណ្តុរ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved